កាមេរ៉ា​អាជីព​ស៊េរី​ថ្មី​ទំហំ 100MP ថ្លៃ​ជាង ៣ម៉ឺន​ដុល្លារ

ក្រុមហ៊ុន​ស្វីស Hasselblad បាន​ប្រកាស​កាមេរ៉ា​ស៊េរី​ថ្មី​ឈ្មោះ H6D-100c ដែល​មាន​ទំហំ 100MP ដោយ​មាន Shutter Speed រហូត​ដល់ 1/2000th ក្នុង​មួយ​វិនាទី។

 

កាមេរ៉ា​អាជីព​ស៊េរី​ថ្មី​ទំហំ 100MP ថ្លៃ​ជាង ៣ម៉ឺន​ដុល្លារ

 

ក្រៅ​ពី H6D-100c កាមេរ៉ា 100MP ក្រុមហ៊ុន Hasselblad នៅ​មាន​ H6D-50c ដែល​មាន​ទំហំ​កាមេរ៉ា 50MP។ ទាំង H6D-100c និង H6D-50c សុទ្ធ​តែ​អាច​ថត​វីដេអូ​លក្ខណៈ 4K និង​មាន USB Type-C ទំហំ 3.0 ដែល​អាច​ផ្ទេរ​ទិន្នន័យ​បាន​យ៉ាង​លឿន​ដូចគ្នា។

 

កាមេរ៉ា​ទាំង​ពីរ​ម៉ូដែល​ខាង​មាន​ផ្ទាំង Touchscreen ប្រភេទ LCD និង​មាន HDMI និង WiFi ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។ បច្ចេកវិទ្យា Phocus របស់ Hasselblad ដែល​បញ្ចូល​ក្នុង​កាមេរ៉ា អាច​ឱ្យ​អ្នក​ប្រើប្រាស់​កែកុន​រូប​ភាព​បាន​លើ​កាមេរ៉ា​ផ្ទាល់​តែ​ម្តង ដោយ​មិន​បាច់​ត្រូវ​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ​ទេ។

 

H6D-50c លក់​ក្នុង​តម្លៃ ២៥ ២៨៣ដុល្លារ រីឯ H6D-100c តម្លៃ ៣១ ៩២២ដុល្លារ

 

កាមេរ៉ា​អាជីព​ស៊េរី​ថ្មី​ទំហំ 100MP ថ្លៃ​ជាង ៣ម៉ឺន​ដុល្លារ កាមេរ៉ា​អាជីព​ស៊េរី​ថ្មី​ទំហំ 100MP ថ្លៃ​ជាង ៣ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ wired