ដំណឹងល្អ! Galaxy Note 6 នឹងមានអាវក្រោះ ការពារជ្រាបទឹកដូច S7/S7 Edge

S7/S7 ក្រឡុកទីផ្សារទូរសព្ទមិនទាន់បានប៉ុន្មានឥឡូវមានព័ត៌មានលេចឮថា Galaxy Note 6 ក៏នឹងបំពាក់មុខងារការពារជ្រាបទឹកដូចគ្នានឹងត្រកូល Galaxy S ចុងក្រោយទាំងពីរម៉ូដែលដូចគ្នា។

ដំណឹងល្អ! Galaxy Note 6 នឹងមានអាវក្រោះ ការពារជ្រាបទឹកដូច  S7/S7 Edge

បើតាម Sammobile បានឱ្យដឹងថា Note 6 នឹងបំពាក់ដោយអាវក្រោះការពារជ្រាបទឹកកម្រិត IP68 ដែលបានន័យថាវាអាចត្រាំក្នុងទឹកបានជម្រៅ ១ម៉ែត្រកន្លះរយៈពេល ៣០នាទីដោយគ្មានបញ្ហា។

កាន់តែពិសេសទៀតនោះ Note 6 ត្រូវបានប្រភពដដែលបញ្ជាក់ថានឹងមានមុខងារស្កេនប្រស្រីភ្នែក Iris Scanner ឬ Iris Cam ដែលបច្ចុប្បន្នត្រូវបានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមនៅប្រទេសឥណ្ឌា។

Note 6 រំពឹងថានឹងបំពាក់ RAM ទំហំធំ 6GB និងមានអេក្រង់ ៥,៨អ៊ីញ រីឯ Resolution ប្រភេទ QHD។ ដោយឡែកកាមេរ៉ាក្រោយទំហំ 12MB និង Storage ទំហំ 128GB ឬដល់ទៅ 256GB។ Note 6 នឹងត្រូវប្រកាសនៅចុងខែសីហាឬដើមខែកញ្ញា ដែលជារដូវកាល iPhone 7 បង្ហាញខ្លួន៕

ប្រភពពី៖http://news.sabay.com.kh/