ក្មេងស្រី ២ នាក់ អស់​ព្រហ្មចារី​ដោយសារ​ពូ​បង្កើត​

6 Videos


​ក្មេងស្រី​តូចៗ ២ នាក់ត្រូវ​ពូ​ចិត្ត​ត​រិ​ច្ឆា​ន​ចាប់រំលោភ​ជា​បន្តបន្ទាប់​ជាច្រើនលើក តែ​ទីបំផុត​ត្រូវ​បែកការណ៍​ដឹង​ដល់​សាច់ញាតិ​ផ្សេងទៀត​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នារសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រែ​កិនឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​ពូ​តិរច្ឆាន​មានឈ្មោះ ជឿន វឿន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ចំណែក​កុមារី​រងគ្រោះ ទី​១-​ឈ្មោះ វ​.​ច​.​ក អាយុ ៧ ឆ្នាំ ទី ២-​ឈ្មោះ ប​.​ញ អាយុ​ ៥ ​ឆ្នាំ ។​

ក្មេងស្រី ២ នាក់ អស់​ព្រហ្មចារី​ដោយសារ​ពូ​បង្កើត​

​លោក​វរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹងថាបន្ទាប់ពី​ទទួល​ព័ត៌មាន​ពីឈ្មោះ ខាន់ ចាន់​ធឿន ភេទ​ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ដែល​ត្រូវជា​ឪពុកមា​របស់​កុមារី​រងគ្រោះ​ថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​របស់ខ្លួន​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​យកមក​ធ្វើការ​សាកសួរ ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថាខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​រងគ្រោះ​ទាំង ២ នាក់​ពិតប្រាកដ​មែន ។ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា​នេះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​ឯកសារបញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ ៕ សុថា​ត់