បាញ់សម្លាប់​សត្វ​ប្រើស​លក់​ដោយ​សេរី សមត្ថកិច្ច​មិន​យក​ភ្នែក​មើល

6 Videos


​មាន​សត្វ​ប្រើស​ទម្ងន់​ជាង ១០០ គីឡូក្រាម ត្រូវគេ​សម្លាប់​កាប់សាច់​លក់​នៅទីផ្សារ​ដើម្បី​យក​ធ្វើ​មុខម្ហូប​ពិសេស​ម្ហូប​សាច់​ក្លែម​សម្រាប់​ភ្ញៀវ​នៅតាម​ភោ​ជនី​យ​ដ្ឋា​ន​ក្នុង​ខេត្តរតនគិរីដែល​សមត្ថកិច្ច​អត់​អើពើ​បង្ក្រាប​ឡើយ ។​

បាញ់សម្លាប់​សត្វ​ប្រើស​លក់​ដោយ​សេរី សមត្ថកិច្ច​មិន​យក​ភ្នែក​មើល

បាញ់សម្លាប់​សត្វ​ប្រើស​លក់​ដោយ​សេរី សមត្ថកិច្ច​មិន​យក​ភ្នែក​មើល

​សត្វ​ដ៏​កម្រ​ជិត​ផុត​ពូជ​មួយ​ក្បាល​ត្រូវបាន​គេ​បាញ់សម្លាប់ហើយ​ត្រូវបាន​គេ​ដាក់លក់​ដោយ​សេរី​ស្ថិតនៅ​ចំណុច​ផ្ទះ​ឈ្មោះ លី ស្ថិតនៅ​ភូមិ​កាឡៃ ៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ ។​

​ទាក់ទង​នឹង​ការដាក់​លក់​សាច់​និង​ក្បាលសត្វ​ប្រើស​នោះ​មន្ដ្រី​យោធា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅ​ខែមេសា​នេះ​គាត់​បានឮ​ស្នូរ​គ្រាប់​កាំភ្លើង​បួន​គ្រាប់ ។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​គេ​ដឹក​សត្វ​ប្រើស​នោះ​កាត់មុខ​បន្ទាយ​យោធា​តែម្ដង ។ ប៉ុន្តែ​ម្ចាស់​អ្នកលក់​សាច់សត្វ​ប្រើស​មួយរូប​បាន​ប្រាប់ថាសត្វ​ ប្រើស​មួយ​ក្បាល​នេះ​វា​ជាប់អន្ទាក់​របស់គាត់​ក្នុង​ចម្ការ​ដំឡូងមិនមែន​ដូចជា​ការអះអាង​របស់​មន្ដ្រី​យោធា​ខាងលើ​នោះទេ ។ សត្វ​នេះ​មាន​ទម្ងន់​ជាង ១០០​គីឡូក្រាម ដោយ​លក់​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៣០.០០០​រៀល ។​ ​ទោះបីជា​មានការ​ដាក់តាំង​លក់​បង្ហាញ​ជា​សាធារណ​:​ដូចនេះ​យ៉ាងណាក្តីក៏​គេ​មិនឃើញ​សមត្ថកិច្ច ​ណា​ចុះទៅ​ចាត់ការ​ដែរ ៕ សុថា​ត់​