ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​ ​បាន​ទៅដល់​ទីក្រុង​ឡុង​ប៊ិច

ភ្នំពេញ:
ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​បាន​ទៅដល់​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័យ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦​នេះ ដើម្បី​ចូលរួម​​ក្នុង​ពិធីអបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​រដ្ឋ​នានានៅ​សហ​​រដ្ឋ​អាមេរិក​។ ប៉ុន្តែ​លោក​​មិន​ចូលរួម​ក្នុងការ​ហែរ​ក្បួនព្យុហយាត្រា​នៅទីក្រុង​ឡុង​ប៊ិច​នោះទេ​៕​