ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដក​បាន​ថ្នាំញៀន​ជាង​១​គីឡូក្រាម​

ភ្នំពេញ:
​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មន្ទីរ​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​២​ទីតាំង​ផ្សេងគ្នា​កាលពី​យប់​ថ្ងៃទី​៨ខែមេសា និង​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

​ក្នុង​ប្រតិបត្តិការ​ចំ​បង្ក្រាប​និង​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សានវុទ្ធី​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួងមហាផ្ទៃ ក្នុងនេះ​ទីតាំង​ទី​១​មុន​នៅចំណុច​ផ្លូវជាតិ​លេខ​៨A ទុល​មុខ​ហាង​លក់​នំប៉័ង​យីហោ​ភ្នំពេញ​ឃាត់ខ្លួន​បាន​២នាក់​​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ ជាមួយនិង​ការចាប់យកវត្ថុតាង​មាន​ជា​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​។​

​ដោយ​ការស៊ើបអង្កេត​និង​ក្តោប​មុខសញ្ញា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន វុទ្ធី បានដឹកនាំ​កម្លាំង​ជាមួយនិង​ការសម្របសម្រួល​ពី​តំណាង​អយ្យការ ឈានដល់​ចុះឆែកឆេរ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៦ ភូមិ​-សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​មេខ្លោង​បាន​ម្នាក់ទៀត​ឈ្មោះ ហៀ​ងជាមួយនិងរ​ត្ថុ​តាំង​គ្រឿងញៀន​ចំនួន​២​សុង ស្មើ​និង​២០​កញ្ចប់ ឬ​២០០០​គ្រាប់​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ ពៅ ទី​២​ឈ្មោះ​គៀត​អ្នក​ទាំង​២​ចាប់​នៅ​ទឹកដី​ខណ្ឌ​ជ្រោ​ចង្វានិង​ម្នាក់ទៀត​ជា​មេខ្លោង​ចុងក្រោយ​ចាប់បាន​​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ មេខ្លោង​និង​ជួញដូរ​ភ្លាម បញ្ជូន​មកកាន់​មន្ទីរ​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ និង​ចាត់​ការ​តាម​និតិ​វិធី​៕​R

ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដក​បាន​ថ្នាំញៀន​ជាង​១​គីឡូក្រាម​