Huawei ប​ង្តើ​ត​កម្មវិធី​ជួបជុំ​បណ្តាញ​អ្នកសារព័ត៌មាន​កម្ពុជា​

ភ្នំពេញ:
បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ជាមួយនឹង​ការវាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី ក្រុមហ៊ុន​Huawei ដែលជា ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរ​គម​នា​គម​ន៏ (ICT) និង​ស្មា​ត​ហ្វូ​ន ឈានមុខ​គេ​របស់​ពិភពលោក បានរៀបចំ​នូវ​កម្មវិធី​ពិសេស​មួយ​គឺ “​ជួបជុំ បណ្តាញ​អ្នកសារព័ត៌មាន​” ទ្រង់ទ្រាយ​ធំ នៅ​ភោជនីយដ្ឋាន V-Friend កាលពី​ថ្ងៃទី​៧ មេសា ឆ្នាំ ២០១៦​។

​ក្នុង​ពិធី “​ជួបជុំ បណ្តាញ​អ្នកសារព័ត៌មាន​”​នេះ រូ​ម​មាន​វត្តមាន​កំពូល​តា​រា​ចម្រៀង​សម្លេង​មាស កញ្ញា​មាស​សុខ​សោភា ម៉ូ​ដែល​ល្បីឈ្មោះ កញ្ញា ចាន់ គ​ង្កា​រ ភ្នាក់ងារ​ព័ត៌មាន​រហូតដល់​ទៅ​៥០​នាក់ ក្រុមការងារ Huawei សរុប​ប្រមាណ​ជា ៧០​នាក់​។

​លោក​អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​នូវ​កម្មវិធី​នេះ​ឡើង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Huawei រៀបចំ​កម្ម​វី​ធី​នេះ​ឡើង ក្នុង​គោលបំណង ថ្លែង​អំណរ​អរគុណ ដល់​បណ្តា​អ្នកសារព័ត៌មាន​ជា​ដៃគូ តាមរយៈ​ការ​ទទួលទាន​ភោជនាហារ​រួមគ្នា ភាតរភាព និង ការផ្តល់​កាដូ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការខិតខំ​ប្រឹង​ប្រឹង និង​ការសហការ​កន្លងមក ដែល​បានរួម​ចំណែក​ឲ្យ​ស្មា​ត​ហ្វូ​ន Huawei ទទួលបាន កិត្តិនាម​ល្បីល្បាញ ធ្វើ​ឲ្យ​មាន​កំណើន​ការគាំទ្រ​យ៉ាង​ឆាប់រហ័ស ហើយ​ថែមទាំង​បាន​ជម្រុញ​ឲ្យ Huawei ក្លាយជា​ផ្តល់​ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរ​គម​នា​គម​ន៏ (ICT) និង​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ​៣ និង​លក់ដាច់​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​រាត្រី​ដ៏​វិសេសវិសាល​នេះ បានផ្តល់​ឱកាស​ដល់​អ្ន​ក​សារព័ត៌មាន​ទាំងអស់ អាច​សំណេះសំណាល​គ្នា និង​រឹតចំណង​មិត្តភាព រវាង​គ្នា​និង​គ្នា​។ ក្រៅពីនេះ ពួកគាត់​បាន​សាកល្បង និង​ធ្វើ​ពិសោធ​ន៏ ជាមួយនឹង​ផលិតផល​ស៊េរី​ថ្មី Huawei Mate 8​។ គ្រប់គ្នា​ប​ង្អូ​ត និង​ជជែក​គ្នា​ពី​លក្ខណៈពិសេសៗ​ផ្សេងៗ​គ្នា​របស់ Huawei Mate 8 ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​មាន​សភា​អ៊ូអរ​ឡើង​។

“​ខ្ញុំ​មាន​អារ​ម្ម​ណ៏​សប្បាយរីករាយ នឹង​រំភើប​ជាខ្លាំង នៅពេលដែល ក្រុមហ៊ុន Huawei អញ្ជើញ​ខ្លួន​ឲ្យ​មាន​វត្តមាន នៅក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ​។ កម្មវិធី​នេះ ពិតជា​ជួយ​រឹតចំណង​មិត្តភាពរ​វា​ង អ្នក​សារពត៌មាន និង អ្នក​សារពត៌មាន រវាង​អ្នក​សារព័ត៌ និង​ក្រុមហ៊ុន Huawei” អ្នកសារព័ត៌មាន Khmerload  បង្ហាញ​ចំណាប់​អារ​ម្ម​ណ៏​នៅក្នុង​កម្មវិធី “​ជួបជុំ បណ្តាញ​អ្នកសារព័ត៌មាន​”​។​

​ជួបជុំ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កញ្ញា​មាស​សុខ​សោភា បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់ ពី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ដែល​ខ្លួន​កំពុង​តែង​ប្រើប្រាស់​គឺ  Huawei Mate 8  ដែល​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ស្កេ​ន​ស្នាម​ម្រាមដៃ​ដ៏​អស្ចារ្យ​។

“​មើលទៅ​ស្អាត​សក្តិសម​តែម្តង​” កញ្ញា​សុភា​និយាយ ដោយ​បន្តថា “Mate 8 ហ្នឹង​មិន​ត្រឹមតែ​ស្តើង​ស្រួល ហើយ​ស្អាត​ទាក់ភ្នែក​ប៉ុណ្ណឹង​ទេ បើ​និយាយ​ពី​កាមេរ៉ា​រឹតតែ​អស្ចារ្យ មិន​ថា​ថត Selfie ឬ ចង់​ថតរូប​ទេសភាព​ទេ គឺ​ស្រស់ស្អាត​ពណ៌​ធម្មជាតិ​តែម្តង​។​”

​ពេល​សួរថា​ពេញចិត្ត​នឹង Mate 8 កម្រិតណា កញ្ញា​សុភា​ញញឹម​យ៉ាង​ស្រស់​ហើយ​ឆ្លើយថា​៖ “​មិនបាច់​និយាយ​ពី​សមត្ថភាព​ដំណើរការ​ដ៏​ខ្លាំង​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​ទេ តែ​នៅពេល​ឲ្យ​ចង់​ថតរូប​គឺ​នឹកឃើញ Mate 8 ហើយ​មាន​អារម្មណ៍​ថា​ដូច​កាន់​កាមេរ៉ា DSLR ធំៗ​របស់​អ្នក​អាជីព​ថតរូប​អ៊ីចឹង​។ មាន​មុខងារ​ច្រើន​សម្រាប់​កំណត់​តាម​តម្រូវការ​យើង​។ និយាយ​ទៅ ទាល់តែ​បាន​ប្រើ​នៅក្នុង​ដៃ បានដឹងថា​ពេញចិត្ត​យ៉ាងណា​”​។​

​ស្រដៀង​គ្នា​នេះដែរ ពិធីករ​ល្បីឈ្មោះ ខៀវ សាន​សា​ណា បាន​ឲ្យ​ដឹងថា ៖ “​បើ​និយាយ​ពី​លក្ខណៈសម្បត្តិ​របស់ Mate 8 មើលទៅ និយាយ​យូរ​ប៉ុណ្ណា​ក៏​មិន​អស់​ដែរ​។ សម្រាប់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​ភាពរឹងមាំ​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​។ វា​អត់​ធ្ងន់​ទេ តែ​ពេលដែល​នាង​ខ្ញុំ​កាន់​វា​នៅក្នុង​ដៃ នាង​ខ្ញុំ​ដឹង​តែ​ម្តងថា​ស្មា​ត​ហ្វូ​ន​ហ្នឹង​មានគុណ​ភាព​ខ្ពស់ ហើយ​រចនា​បាន​ផ្ចិតផ្ចង់​ល្អ​ណាស់​។​” អ្នកនាង​បន្តទៀតថា “​ខ្ញុំ​ជាម​នុស្ស​ម៉ឺងម៉ាត់ ហើយ​ចូលចិត្ត​ធ្វើ​អ្វីមួយ​ប្រកបដោយ​ភាពច្បាស់លាស់ ហើយ​ពេលដែល​បាន​ប្រើ Mate 8 ហ្នឹង​គឺ​ពេញចិត្ត​តែម្តង ទាំង​រូបរាង អេក្រង់ កាមេរ៉ា និង​សមត្ថភាព​របស់​វា​គឺ​អស្ចារ្យ​មិនបាច់​ថ្លែង​ច្រើន​ទេ​។​”

​ចុងបញ្ចប់​នៃ កម្មវិធី “​ជួបជុំ​បណ្តាញ​អ្នកសារព័ត៌មាន​” ក្រុមហ៊ុន Huawei បានផ្តល់​រង្វាន់​ផ្សងសំណាង​ពិសេស​គឺ GR5 1​គ្រឿង GR3 1​គ្រឿង Y6 Pro 1​គ្រឿង  និង​អំណោយ​ជាច្រើន​ដូចជា កន្ត្រៃ​កាត់​ក្រចក អាវ​យឹត Mate8 និង​មួក និង​កាដូ​ជាច្រើន​ទៀត ជូន​ដល់​បណ្តា​មិត្ត​សារព័ត៌មាន​។​

“​នាង​ខ្ញុំ​សូម​ជូនពរ បណ្តា​អ្នកសារព័ត៌មាន ពុក​ម៉ែ​បងប្អូន និង​ប្រជាជន​ខ្មែរ​ទាំងអស់ អោយ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ សេចក្តីចំរើន រក​ទទួលទាន​មានបាន​គ្រប់​ទិវារាត្រី ពី Huawei” កញ្ញា មាស សុខ​សោភា​បាន​និយាយ “​ឆ្នាំ​ថ្មី​អ្វី​ក៏​ថ្មី Huawei នឹង​នាំមក​អ្វីដែល​ថ្មី និង​រឹតតែ​ទំនើប មកកាន់​ទីផ្សារ​កម្ពុជា​”៕​

Huawei ប​ង្តើ​ត​កម្មវិធី​ជួបជុំ​បណ្តាញ​អ្នកសារព័ត៌មាន​កម្ពុជា​

Huawei ប​ង្តើ​ត​កម្មវិធី​ជួបជុំ​បណ្តាញ​អ្នកសារព័ត៌មាន​កម្ពុជា​