សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់ ឆែក​ខ្លួន​ឃើញ​ដុំឥដ្ឋ​៣​ដុំ​

ភ្នំពេញ:
កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក កំពុង​ល្បាត​តាមផ្លូវ​ក្នុង​មូល​ដ្នា​ន​របស់ខ្លួន​បាន​ឃាត់ខ្លួនក្មេង​ទំនើង​៣​នាក់ សាកសួរ​និង​ឆែក​ខ្លួន​​ឃើញ​ដុំឥដ្ឋ​៣​ដុំ​។ ការឃាត់ខ្លួន​ក្មេងទំនើង​ទាំង​៣​នាក់​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១​នឹង​៤០​នាទី​យប់ឈានចូល ថ្ងៃទី​៩​ខែមេសា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រោយ​មន្ទី​ពេទ្យ​រុស្សី តាមបណ្ដោយ​ផ្លូវ​លេខ​៤៣០ ក្រុម​៣៤ ភូមិ​៤ ស្ថិតក្នុង​សង្កា​ត​ទំនប់ទឹក ខណ្ឌចំការមន។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ក់ រិទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំស្នាក់នៅ​ម្ដុំ​ទឹកល្អក់ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ ទី​២-​ឈ្មោះ សូរ សត្យាភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ទឹកល្អក់ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។ និង​ទី​៣-​ឈ្មោះ សុភា ដាវី អាយុ​១៦​ឆ្នាំ ភេទ​ប្រុស ស្នាក់នៅ​ម្ដុំទឹកល្អក់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា មុនពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅតាម​ផ្លូវក្នុង​មូល​ដ្នា​ន​របស់ខ្លួន​ស្រាប់តែ​ប្រទះឃើញ​ក្មេង​ទំនើង​១​ក្រុម​ខាងលើ​កំពុង​ជិះ​ម៉ូតូប្រមាណ​៧​គ្រឿង​។​ខណៈ​មកដល់​ចំណុច​កើត​ខាងលើ​ក្រុម​ក្មេង​ទំនើង​ហាក់ដូចជាមានការ​ភ័យ​ហើយ​នាំគ្នា​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាននាំគ្នា​ដេញតាម​ពីក្រោយ​ហើយក៏​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់​នៅតែ​មិន​ឈប់ទៀត​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ស្ទាក់​ចាប់បាន​ក្មេង​ទំនើង​៣​នាក់​រួច​ធ្វើការឆែកឆេរ​ខ្លួន​ទើប​រកឃើញ​ដុំឥដ្ឋ​៣​ដុំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្នា​ន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​R