ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​លោក ចាំង ហាន (Zhang Han) ដែលជា​តារាចម្រៀង និង សម្តែង​ចិន ហើយ​ដែល​លោក​ធ្លាប់​សម្តែង​ជា​តួ​​ឯក​ប្រុស​ក្នុង​រឿង​ «Boss & Me» និង «Sheng Nu De Dai Jia»​ បាន​បើករថយន្ត​ម៉ាក​រ៉ុល​រ៉​យ ទៅ​ទទួល​មិត្តស្រី​ឈ្មោះ Coulee Nazha នៅ​ព្រលានយន្តហោះ ហើយ​ហៀបនឹង​ប៉ះទង្គិច​ជាមួយ​អ្នកកាសែត ដោយសារតែ​លោក​បាន​បញ្ចេញ​ភាព​ច្រងេងច្រងាង​នៅ​ចំពោះមុខ​មិត្តស្រី​ដើម្បី​បង្អួតពី​ភាព​ក្រអឺតក្រទម​របស់ខ្លួន ។

ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​

ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​

ប្រសិនបើ​មិនមាន​វត្តមាន​មិត្តស្រី​នៅក្បែរ​ទេនោះ លោក ចាំង ដូចជា​មិនសូវ​បញ្ចេញ​ឫកពា​ច្រងេងច្រងាង​បែបនេះ​ឡើយ ហើយ​សូម្បីតែ​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម គឺ​លោក​ជិះឡាន​ត្រឹម តែ​ម៉ាក Gust ប៉ុណ្ណោះ ។​ ​នៅក្នុង​ថ្ងៃ​នោះដែរ​បន្ទាប់ពី​បញ្ចប់​សន្និសីទ​សារព័ត៌​ត​មាន​លោក ចាំង ក៏​ប្រញាប់ប្រញាល់​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយទៀត​ក្នុង​ឈុត​សម្លៀកបំពាក់​អាវធំ​ពណ៌​ខ្មៅ​ចង​ក្រវ៉ាត់​-​ក ស្លៀកខោ​ពណ៌​-​ស ។

ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​

ពេល​លេចមុខ​នៅក្នុង​សាល​ធំ​សណ្ឋាគារ គឺ​អ្នកគាំទ្រ​ដែល​នៅ​រង់ចាំ​យូរ​ហើយក៏​ចាប់ផ្តើម​មាន​ភាពច្របូកច្របល់ ហើយ​ក្នុងពេលដែល​លោក​ដើរ​ចេញពី​សណ្ឋាគារ ក៏មាន​នារី​អ្នកគាំទ្រ​ម្នាក់​ស្រែក​ខ្លាំងៗ​ថា លោក ចាំង ហាន ងាកក្រោយ​មើល​មក​ខ្ញុំ បន្តិច ។ ភ្លាមនោះ​លោក ចាំង ក៏​ងាកក្រោយ​បន្តិច​ព្រមទាំង​បាន​បញ្ចេញ​ស្នាមញញឹម​ទៅកាន់​ម្ចាស់​សំឡេង​វិញ បែប​ក្រអឺតក្រទម ។

ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​

លោក ចាំង ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក​រ៉ុល​រ៉​យ ដ៏​ទំនើប​ដែលមាន​តម្លៃ ៥ លាន​ដុល្លារ ដើម្បី​ទៅ កាន់​ស្ទូឌីយូ​ថត​ស្ប៉ត​ពាណិជ្ជកម្ម ។ ក្រៅពីនោះ​លោក​នៅមាន​រថយន្ត​ដ៏​ទំនើប ១ គ្រឿង​ទៀត​ម៉ាក Lamborg hini ផងដែរ​ដែលមាន​តម្លៃ​រហូតដល់​ទៅ ៦ លាន​ដុល្លារ ៕ គ ឡេង​

ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​ចាំង ហាន បង្ហាញ​ភាព​ក្រអឺតក្រទម​ដាក់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មិត្តស្រី​