ឥរិយាបទ ដែលអ្នកគួរធ្វើ ប្រចាំថ្ងៃ

គ្រប់ឥរិយាបទអង្គុយ ឈរ ឬដេក អ្នកមិនត្រូវធ្វើអ្វី ដែលនាំឲ្យរំខានដល់ ចង្កេះរបស់អ្នកនោះទេ។ ប្រសិនបើអ្នក ខ្វះការប្រុងប្រយ័ត្ន វានឹងបង្កឲ្យ មានគ្រោះថ្នាក់ ដល់ឆ្អឹងខ្នងរបស់អ្នក។ ម្យ៉ាងវិញទៀត ការតម្រង់ខ្នង មិនមែនជាបញ្ហា តែមួយសម្រាប់ ឥរិយាបទនោះទេ ក៏ប៉ុន្តែនៅ មានសកម្មភាព ប្រចាំថ្ងៃជាច្រើនទៀត ដែលនាំឲ្យមានគ្រោះថ្នាក់ ដល់ចង្កេះ និងខ្នងរបស់អ្នក។

ជាក់ស្តែងនៅលើឆ្អឹកកងខ្នង មាន៥គន្លាក់ ដែលស្ថិតនៅលើចង្កេះ ហើយមានតួនាទី ទប់ទ្រដងខ្លួនរបស់យើង។ ឆ្អឹងកងនេះ មានលក្ខណៈស្រុយ នៅពេលដែលយើងអង្គុយ ហើយធ្វើឲ្យយើងមាន អារម្មណ៍ថាឈឺចាប់ នៅកន្លែងនោះ។ ម្យ៉ាងទៀត សាច់ដុំរបស់ខ្នង ដែលធ្វើចលនា ប្រែជាចុះខ្សោយ ហើយសន្លាក់បាត់បង់ នូវភាពទន់ភ្លន់។ ដូច្នេះដើម្បីថែរក្សាសុខភាព ខ្នងរបស់អ្នកឲ្យបានល្អ អ្នកទាំងអស់គ្នាគួរតែ អនុវត្តន៍ឥរិយាបទ មួយចំនួនជាប្រចាំថ្ងៃ ដូចខាងក្រោមៈ

១. ត្រូវឈ្លៀតដោះ ស្បែកជើងកែងចោទ ចោលជារឿយៗ: ការពាក់ស្បែកជើងកែងខ្ពស់ៗ មើលឃើញថា ស្អាតណាស់ ប៉ុន្តែវាបណ្តាលឲ្យ សាច់ដុំជើងឡើងរួញ។ ម្យ៉ាងវិញទៀត ការដើរស្បែកជើង កែង ចោទយូរៗអាចធ្វើឲ្យ អ្នកជាំចង្កេះ។ ដំណោះស្រាយគឺ អ្នកត្រូវឆ្លៀតពេល ឲ្យសមស្របមួយ ដើម្បីដោះស្បែកជើងកែង ចេញរួចហើយសឹម ពាក់វិញនៅប៉ុន្មាន នាទីក្រោយមក។

២. គេងឲ្យបានត្រឹមត្រូវ: នៅពេលដែលអ្នកមាន បញ្ហាឈឺខ្នង អ្នកមិនអាចចោទថា មកពីគ្រែរបស់អ្នក បានឡើយ។ ដោយឡែក អ្នកត្រូវសាកល្បង គេងផ្អៀងខ្លួន ហើយដាក់ក្បាល របស់អ្នករាបស្មើ ឬអ្នកអាចកើយខ្នើយដ៏តូចមួយ។ ការអនុវត្តន៍បែបនេះ ជារឿយៗជួយឲ្យឆ្អឹងខ្នងកង របស់អ្នកអាចសម្រប់តាមបានយ៉ាងល្អ។

៣. ពេលដើរផ្សារ: ការឡើងចុះជណ្តើរ នៅផ្សាធំៗមួយចំនួនជារឿយៗ ជាមួយនឹងការខិតខំប្រឹង យួរអីវ៉ាន់ធ្ងន់ៗ នៅក្នុងដៃតែម្ខាង វាបានធ្វើឲ្យអ្នកមាន អាការៈឈឺចុកចាប់ នៅត្រង់ខ្នង។ ដូច្នេះហើយដើម្បីកុំឲ្យ ខូចឆ្អឹងខ្នង អ្នកត្រូតែចែករំលែក អីវ៉ាននោះឲ្យស្មើគ្នា សម្រាប់យួរ នៅក្នុងដៃទាំងសងខាង។

៤. អ្នកមិនត្រូវពត់ ក របស់អ្នកនៅក្នុង ការិយាល័យឡើយ: ការអង្គុយធ្វើការចំនួន៨ម៉ោង ក្នុងមួយថ្ងៃ ប្រៀបបាននឹងការធ្វើការ ពត់ពែន រមួលខ្លួនម្តង។ ក ខាងទៅខាងកុំព្យូទ័រ ស្មាបង្វិលទៅទិសម្ខាងទៀត ដើម្បីលើកទូរស័ព្ទមកស្តាប់ ចំណែកឯគូទរបស់អ្នក ស្ថិតនៅចំកណ្តាល នៃកៅអី ដើម្បីធ្វើការសម្រាលត្រគាក។ សរុបមក ដើម្បីចៀសវាង គ្រោះថ្នាក់ទាំងឡាយ នៅពេលបច់ម៉ោងធ្វើការ ដំបូងអ្នកត្រូវអ្គុយនៅលើ កៅអីឲ្យស៊ប់ ដាក់ប្រអប់ជើងនោះ លើកំណល់តូចមួយ ប្រសើនបើគ្មាន កំណល់ទេ អ្នកអាចដាក់នៅលើ កែងស្បែកជើង របស់អ្នកក៏បាន។ រួចមកអ្នកមិនត្រូវបំពេញ ការងារដោយប្រើតែមួយ ផ្នែកនៃរាងកាយនោះទេ ផ្ទុយទៅវិញអ្នក ត្រូវប្រើប្រាស់គ្រប់ ភ្នែករាងកាយរបស់អ្នក។

៥.មេផ្ទះ: ដើម្បីបង្កកុំឲ្យឈឺខ្នង អ្នកមិនត្រូវបន្ទន់ខ្នង របស់អ្នកជាញឹកញាប់ ពេកនោះទេ ជាពិសេសនៅពេល ដែលអ្នកជុតផ្ទះ។ អ្នកត្រូវឈរឮ្យ ត្រង់ខ្នង និងកាន់ប្រដាប់ជូតផ្ទះ នៅត្រឹមកម្ពស់កែងដៃរបស់អ្នក។

៦.នៅពេលបើកបរ: ដើម្បីជៀសវាងគ្រោះថ្នាក់ នៃអាការៈថ្លោះត្រគាក នៅពេលចូលឬចេញពី រថយន្ត អ្នកគួរតែទយគូទ ដាក់កន្លែងអង្គុយ បន្ទាប់មកអ្នក បង្វិលជើងឡើងរថយន្ត។ ហើយអ្នកគួរតែយកកូន ខ្នៀតតូចមួយសម្រាប់ កលចង្កេះរបស់អ្នក៕

ប្រភព៖ lookingtoday

  • ឥរិយាបទ ដែលអ្នកគួរធ្វើ ប្រចាំថ្ងៃ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:ចំនេះដឹង
Tags: