ស្រីស្អាតដាច់គេ ធ្វើឲ្យទស្សនិក ជនភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា នាងជាអ្នកណា

ថៃ៖ មុខមាត់ស្រស់ស្អាត និងរាងរៅដ៏ ទាក់ទាញរបស់ នារីម្នាក់ បានឆក់យក បេះដូងមនុស្ស ជាច្រើនទូទាំង ពិភពលោក ទាំងដែលពួកគេ ពុំទាន់បានដឹងថា តាមពិតនាង ជាអ្នកណា នៅឡើយទេ។

ទស្សនិកជន ប្រហែលជា មិនជឿទេថា ស្រីស្អាតម្នាក់នេះ មានឈ្មោះTreechada Petcharat គឺជាតារាសម្តែង និងបង្ហាញម៉ូដ ប្តូរភេទរបស់ ប្រទេសថៃ ដែលកាលពី មុនជាមនុស្សប្រុស។ ស្រីស្អាតម្នាក់នេះ ត្រូវបានគេស្គាល់ ដោយឈ្មោះ មួយទៀតថា Poyd រឺ Nong Poy ហើយបានធ្វើការ វះកាត់កែភេទ និងដងខ្លួនតាំង ពីនាងអាយុ ១៧ឆ្នាំមកម្ល៉េះ។ មកទល់ពេលនេះនាង មានអាយុ២៩ឆ្នាំ បានក្លាយជា តារាប្តូរភេទ ដែលមានឥទ្ធិពល ជាងគេនៅក្នុង វិស័យសិល្បៈ និងទទួលបាន ដំណែងជា តារាសម្តែង នៅក្នុងខ្សែភាព យន្តដូចជារឿង The White Storm (2013) និងរឿង From Vegas to Macau II (2015) ជាដើម។

តែទោះជាយ៉ាងណា ព័ត៌មាន និងរូបភាព របស់នាង Poyd ត្រូវបានគេចែក ចាយពាសពេញ បណ្តាញហ្វេសប៊ុក ហើយមានមនុស្ស ជាច្រើននៅតែស្ងើច សរសើរចំពោះ សម្រស់របស់នាង និងព្រមទាំង និយាយទៀតថា នាងពិតជា ស្អាតណាស់ ហើយស្អាតជាង មនុស្សស្រីពិត ប្រាកដភាគ ច្រើនទៀតផង។

ប្រភព៖singaporeseen

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload