Arsenal ​អាច​យក​បាន​៣​ពិន្ទុ​ពី​ក្រុម West Ham ​បាន​អត់​យប់​នេះ?

West Ham United ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ Arsenal ​នៅ​ម៉ោង​៦:៤៥​នាទី​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​៣២​។ ​ចាំ​មើល​ក្រុម​ខ្លាំង​ទាំង​ពីរ​នេះ​នរណា​ជា​អ្នក​រក​បាន​៣​ពិន្ទុ​បន្ថែម?

 

Arsenal ​អាច​យក​បាន​៣​ពិន្ទុ​ពី​ក្រុម West Ham ​បាន​អត់​យប់​នេះ?

 

គ្រូ​បង្វឹក​ក្រុម West Ham ​លោក Slaven Bilic ​បាន​និយាយ​ថា​ប្រកួត​នៅ​ល្ងាច​នេះ​ជា​ប្រកួត​ធំ​មួយ​ដែល​ក្រុម​នីមួយ​ៗ​ត្រូវ​ការ​ពិន្ទុ​ជា​ដាច់​ខាត។ ​ក្រុម​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ឈរ​នៅ​កន្លែង​មួយ​ដែល​ជា​កន្លែង​ប្រកួត​ប្រជែង​ខ្លាំង​បំផុត។ កីឡាករ​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​មិន​អាច​ធ្វេសប្រហែស​បាន​នោះ​ទេ។

 

ដូច​គ្នា​នេះ​ដែរ លោក Arsene Wenger ​បាន​និយាយ​ដែរ​ថា​ក្រុម​របស់​លោក​ត្រូវ​ការ​ជ័យជម្នះ​នៅ​ល្ងាច​នេះ។ Arsenal ​មិន​ទាន់​គិត​ដល់​ក្រុម​កំពូល​តារាង​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​គិត​ពី​ក្រុម​នៅ​ខាង​ក្រោម ដែល​កំពុង​មាន​ពិន្ទុ​ប្រដេញ​គ្នា។

 

ក្រុម Arsenal ​រំពឹង​ថា​អ្នក​ចាំ​ទី Petr Cech ​អាច​បង្ហាញ​ខ្លួន​បាន​វិញ បន្ទាប់​ពី​ខកខាន​អស់​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ខណៈ​ដែល​កីឡាករ Aaron Ramsey និង​ Mathieu Flamini ​ក៏​ជា​សះស្បើយ​ពី​របួស​វិញ​ផង​ដែរ។ ដែល​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​ក្រុម​កាំភ្លើង​ធំ។

 

ចំពោះ​ការ​ជួប​គ្នា​វិញ ​ក្រុម​ Arsenal ​បាន​ឈ្នះ​៩​ប្រកួត ក្នុង​ចំណោម​១០​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​ពេល​ប៉ះ​ជាមួយ West Ham ។ ហើយ​មួយ​ប្រកួត​ដែល West Ham ​ឈ្នះ​កាំភ្លើង​ធំ​នោះ គឺ​កាល​ពី​ជើង​ទី​មួយ​រដូវ​កាល​នេះ​ឯង ដោយ​ឈ្នះ​២-០ ​ក្នុង​កីឡដ្ឋាន Emirate ​តែ​ម្ដង។

 

គូ​ដែល​ត្រូវ​ប្រកួត​នៅ​យប់​នេះ៖

 

Arsenal ​អាច​យក​បាន​៣​ពិន្ទុ​ពី​ក្រុម West Ham ​បាន​អត់​យប់​នេះ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ