កម្ចាត់​កោសិកា​មហារីក​ជាមួយ​សារធាតុ​ចម្រុះ ៤ យ៉ាង​

​នេះ​គឺជា​រូបមន្ត​មួយ​របស់​សាស្ត្រាចារ្យ Hristo Mermersky ហើយ​តាមរយៈ​នោះ វា​បាន​ជួយ​ដល់​មនុស្ស​រាប់ពាន់នាក់ ដែលមាន​ជំងឺមហារីក​មាន​សុខភាព​មាំមួន​សារជាថ្មី ។​

​សាស្ត្រាចារ្យ Hristo Mermersky បាន​ចាត់ទុកថា ការ​គួបផ្សំ​ខ្ទឹមស ក្រូចឆ្មារ ទឹកឃ្មុំ ផ្លែ​កៅឡាក់ ជាមួយ​ពន្លក​នៃ​ស្រូវ​សាឡី នឹង​ពូតផ្តុំ​ក្លាយជា​ឱសថ​ប្រឆាំង​មហារីក​ខ្លាំងក្លា​បំផុត ។ ព្រោះថា សារធាតុ​ចម្រុះ​ពី​អាហារ​អ័​រ​ហ្កា​នី​ក ៥ មុខ នេះ វា​ផ្គត់ផ្គង់​យ៉ាង​គ្រប់គ្រាន់​នូវ​ប្រូតេអ៊ីន វីតាមីន អំបិល​រ៉ែ ( Mineral Salts), បណ្តា​សារធាតុ​ជីវសាស្ត្រ​សកម្ម carbohydrate ព្រមទាំង​សារធាតុ​ខ្លាញ់​រុក្ខជាតិ​គ្រប់គ្រាន់​សំរាប់​រក្សា​ទ្រទ្រង់​សុខភាព​បាន ។​

កម្ចាត់​កោសិកា​មហារីក​ជាមួយ​សារធាតុ​ចម្រុះ ៤ យ៉ាង​​សាស្ត្រាចារ្យ Hristo Mermersky ជា​អ្នកវិទ្យាសាស្ត្រ​សញ្ជាតិ​រុស្ស៊ី​

​វត្ថុ​ធាតុ​ផ្សំ​រួមមានៈ​
– ក្រូចឆ្មា​ស្រស់ ១៥ ផ្លែ​
– ខ្ទឹមស​ស្រស់ ១២ កំ​ពិស​
– ទឹកឃ្មុំ​សុទ្ធ ១ គ​.​ក្រ​
– ពន្លក​ស្រូវ​សាឡី ៤០០ ក្រាម​
– ផ្លែ​កៅឡាក់ ៤០០ ក្រាម

កម្ចាត់​កោសិកា​មហារីក​ជាមួយ​សារធាតុ​ចម្រុះ ៤ យ៉ាង​

ការត្រៀម​ពន្លក​ស្រុ​វ​សាឡីៈ​
– អ្នកយក​គ្រាប់ស្រូវ​សាឡី ៤០០ ក្រាម ដាក់​ក្នុង​កែវ​មួយ ចាក់ទឹក​ឲ្យ​លិច រួច​ទុក​១​យប់ (​ប្រមាណ​ពី ១០ ទៅ ១២ ម៉ោង​)
– បន្ទាប់មក អ្នក​ចាក់ទឹក​ចេញ​ឲ្យ​អស់ លាង​សម្អាត រួច​ចាក់​វា​ចូលក្នុង​កែវ​វិញ និង​ប្រ​ស្បៃ​គ្រប់​មាត់​កែវ​ទុក​ឲ្យ​បាន ២៤ ម៉ោង
– ចុងក្រោយ អ្នកទទួលបាន​ពន្លក​ស្រូវ​សាឡី មាន​ប្រវែង​ពី ១ ទៅ ២ មី​លី​ម៉ែត្រ​

កម្ចាត់​កោសិកា​មហារីក​ជាមួយ​សារធាតុ​ចម្រុះ ៤ យ៉ាង​

ការរៀបចំ​ល្បាយ​ផ្សំ​
– យក​ម៉ា​ស៊ិន​មក​កិន​ផ្លែ​កៅឡាក់ និង​ខ្ទឹមស (​បាន​បកសំបក​ចេញ​) លាយ​ជាមួយ​ពន្លក​ស្រូវ​សាឡី
– បន្ទាប់មក ដាក់​ក្រូចឆ្មា​ទាំង​សំបក​ចំនួន ៥ ផ្លែ កិន​លាយ​ចូលគ្នា​ឲ្យ​ម៉ត់
– ច្របាច់​យក​ទឹកក្រូច​ឆ្មា ១០ ផ្លែ ដែល​នៅសល់ រួច​ចាក់​វា​ចូលក្នុង​ល្បាយ​ខាងលើ កិន​ឲ្យ​វា​លាយ​ចូលគ្នា​ស្មើ​សាច់​
– ចាក់ទឹក​ឃ្មុំ​ចូល រួច​យក​ស្លាបព្រា​ឈើ មក​កូរ​ឲ្យ​រលាយ​ចូលគ្នា​
– ចាក់​ល្បាយ​នៃ​សារធាតុ​ទាំងនេះ ចូលក្នុង​ដប ឬ កែវ រួច​បិទ​គំរប​ជិត ទុក​ក្នុង​ទូទឹកកក​ឲ្យ​បាន ៧២ ម៉ោង

​របៀប​ប្រើប្រាស់ៈ​
– បន្ទាប់​វា​កាច់​ចូលគ្នា ៧២ ម៉ោង នោះ ចំពោះ​អ្នក​មានបំណង​បង្ការ គឺ​បរិភោគ​២​ដង​ក្នុង​១​ថ្ងៃ មុន​បាយ ៣០ នាទី ១​ស្លាបព្រា​បាយ និង​មុន​ចូល​គេង ៣០ នាទី ១​ស្លាបព្រា​បាយ ។​
– ចំពោះ​អ្នកជំងឺ​មហារីក ផឹក​ឲ្យ​បាន​១​ស្លាបព្រា​បាយ អំឡុងពេល ២ ម៉ោង ម្តង​

កម្ចាត់​កោសិកា​មហារីក​ជាមួយ​សារធាតុ​ចម្រុះ ៤ យ៉ាង​

ប្រតិបត្តិការ​ជាក់ស្តែងៈ​
​តាម​សាស្ត្រាចារ្យ Mermersky រូប​បន្ត​នេះ​វា​ជួយ​កែសម្រួល​មុខងារ​នៃ​គ្រឿងក្នុង​របស់​អ្នកជំងឺ ហើយ​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កម្ចាត់​ចោល​មេរោគ​មហារីក ។​

​ប្រសិនបើ​អ្នក​ពិសារ​វាពី​ថ្ងៃនេះ​ទៅនោះ អ្នក​ពុំ​ខ្លាច​កើត​ជំងឺមហារីក​ទៀតឡើយ ៕ ស្ថាបនា​