អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់

(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានចាប់ឆ្នោតប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយផ្លូវរថភ្លើង ដោយបានរើទីតាំងពួកគាត់ឲ្យ មករស់នៅតំបន់បឹងកក់។ នេះជាជំហានថ្មីមួយទៀត នៃលទ្ធផលដោះស្រាយបញ្ហាបញ្ចប់ទំនាស់ ក្នុងតំបន់បឹងកក់។ លោកបញ្ជាក់ថា ប្រជាជនដែល រស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ១ ក្រុម៨ នៃតំបន់បឹងកក់ចំនួន១៦គ្រួសារ ហើយនៅសល់៦គ្រួសារទៀត ដែលមិនទាន់យល់ព្រមទទួលយកដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ។

ការចាប់ឆ្នោតប្រគល់ដីឡូត៍ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាជុំវិញសាលាក្រុង។

ចំពោះប្រជាជនចំនួន៦គ្រួសារ ដែលមិនទាន់បានយល់ព្រមទទួលយក ដំណោះស្រាយរបស់សាលារាជធានីភ្នំពេញនោះ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ប្រជាជនទាំង៦គ្រួសារនោះ បានទាមទារដីទៅតាមទំហំដែល គាត់រស់នៅលើទឹកបឹងប៉ុន្មានម៉ែត្រ គឺសុំឲ្យសាលារាជធានីភ្នំពេញ ផ្តល់ជូន ពួកគាត់ទៅតាមទំហំនោះ។

ដូច្នេះទើបមិនទាន់បានស្រុះស្រួលគ្នា និងមិនទាន់ដោះស្រាយ។ លោក គួច ចំរើន បានថ្លែងថា ប្រជាពលរដ្ឋ នឹងទទួលបានដីទំហំ៤x១៦ម៉ែត្រក្នុងមួយគ្រួសារ។ លោកបញ្ជាក់ថា នេះជាការបន្តដំណោះស្រាយរបស់សាលារាជធានី ចំពោះទំនាស់ដីធ្លីដ៏រាំរ៉ៃកន្លងមក តាមការប្តេជ្ញាចិត្តរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ថានឹងបញ្ចប់រាល់បញ្ហាទំនាស់ដីធ្លីដែល រុំារ៉ៃកន្លងមកឲ្យអស់រួចរាល់រួមទាំងពលរដ្ឋ បុរីកីឡាផងដែរ៕

អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់ អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់ អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់ អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់ អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់ អាជ្ញាធររាជធានីភ្នំពេញ ចាប់ឆ្នោតប្រគល់ដីឡូត៍ជូន ប្រជាជនចំនួន១៦គ្រួសារ នៅតំបន់បឹងកក់

ប្រភពៈ freshnewsasia