មនុស្ស​៤​នាក់ របួស​របួសធ្ងន់​និង​ស្រាល​ក្នុងករណី ផ្ទុះ​កំប៉ុង​ហ្គាស​

កណ្តាល:
 ករណី​ផ្ទុះ​កំប៉ុង​ហ្គាស បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០១៦​នៅ​ចំណុច​ក្នុងផ្ទះ​ឈ្មោះ​ឈន់ ប៊ុន​ថា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ស្ថិតនៅ​ភូមិត្រពាំង​ភូមិ​​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៤​នាក់​ក្នុងនោះ​ទី​១-​ឈ្មោះ​ឈន់ប៊ុន​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ល្វេ ឃុំ​ល្វេ ស្រុក​កោះសូទិនខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ណើ​ក ស្រុក​អង្គស្នួលខេត្តកណ្តាល​មុខរបរ លក់​ទូរ​សព្ទ័​និង​បញ្ចូល​ហ្គាស​( របួសធ្ងន់​)​។​២​ឈ្មោះ​គុន្ធស្រី​រស់ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ស្រុកកំណើត នៅ​ភូមិ​ស្វាយ​ខត្ត​ម ឃុំ​ស្វាយជ្រុំ ស្រុក​​មេសាង ខេត្ត ព្រៃវែង មុខរបរ​លក់ដូរ​(​របួសស្រាល​)​។​៣- ឈ្មោះ​លីម ហ៊ុ​ជ ភេទ​ស្រីអាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាលមុខរបរ (​លក់ដូរ​) របួសស្រាល ។​និង​ទី​៤- ឈ្មោះ​សៅ ភេទ​ប្រុស អាយុ៤៨​ឆ្នាំ មិនទាន់​ស្គាល់​អាស័យដ្ឋាន​(​អ្នកជិះ​ម៉ូតូ​លក់​ត្រីងៀត ចូលទៅ​ជួយ​របួសធ្ងន់។​

​សម្ភារៈ​ខូចខាត​មាន ៖១​ទូរ​ដាក់​សម្លៀកបំពាក់​១​និង​ខោអាវ​២-​ទូរ​ទស្ស​ន៏​១២​អី​ង​១៣-កង្ហា ២៤-​ប៉ៅ​អ៊ី ១ និង​សម្ភា​រះ​មួយចំនួនទៀត​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បញ្ចូល​ហ្គាស​ពី​ធុង​ធំ​មក​កំប៉ុង​តូចៗ​ចំនួន​៤​កំប៉ុងមិនបាន​ដក​ក្បាល​ហ្គាស់​ចេញ​ហើយ​ក៏បាន​ផ្ទុះ​កំប៉ុង​ហ្គាស​តែម្តង​។ ក្នុងពេលកើតហេតុ ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គី​ភ​យ័​អស់​ចំនួន​៧​ធុង និងឡាន​ទឺ​ក​បាញ់​អស់​ចំនួន​២​ឡាន​។​បន្ទាប់​​ពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្តគិលានសង្គ្រោះ​មក​ដឹក​យកទៅ​មន្ទីរពេទ្យ​៕​