លើក​ពេល​ប្រកាស​សាលក្រម​ជំនុំជម្រះ​ទោស ឧកញ៉ា សៀង ចាន់​ហេង ថៅកែ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​

ភ្នំពេញ:
 នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦​នេះ លោក ឡុង កេស​ភី​រម្យ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ក្រុងភ្នំពេញ បាន​លើកយក​សំណុំរឿង​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គ​នាយ​ការ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ ដែល​ត្រូវបាន​ដើម បណ្តឹង​ឈ្មោះ​លោកស្រី លឹម ឃី និង​ម្ចាស់​ភាគហ៊ុន ៩​នាក់ ទៀត ប្តឹង​ថា​បាន ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង លួច​យក​ដី​ទំហំ ១៤៧ ហិកតា ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​ដី​ខាងលើនេះ​ដើម បណ្តឹង​បាន​ទិញ​ពី​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង នៅ​អំឡុង​ឆ្នាំ​១៩៩៥ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ដី​ទំហំ ១៤៧​ហិកតា​នោះ​ត្រូវបាន​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង លួច​លក់​ឲ្យ​ទៅ​ឈ្មោះ គង់ សែន ជា​ប្តី និង​ឈ្មោះ នី គឹម​អ៊ា​ន់ ជា​ប្រពន្ធ ដោយ​ប្រើប្រាស់​ឯកសារ​ក្លែង ។ យោងតាម​លោក ធុ​យ សុគន្ធ មេធាវី​ការពារ​ក្តី​ដើមបណ្ដឹង បាន​ថ្លែងថា កូនក្តី​របស់លោក​បាន​ប្តឹង​ទាមទារ​សំណង ចំនួន​១​លាន​ដុល្លារ​និង​ទាមទារ​ដី​១៤៧​ហិកតា​មកកាន់​កាប់ វិញ ។ ទោះជា​យ៉ាងណា លោក ឡុង កេស​ភី​រម្យ ចៅក្រម​ជំនុំ ជម្រះ​នៃ​សាលាដំបូង​ក្រុងភ្នំពេញ​បាន​លើក​ពេល​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿងនេះ​ទៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​វិញ ៕

លើក​ពេល​ប្រកាស​សាលក្រម​ជំនុំជម្រះ​ទោស ឧកញ៉ា សៀង ចាន់​ហេង ថៅកែ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​