សម្តេច​តេ​ជោ ហ៊ុន សែន ធានា​សាងសង់​ផ្សារ​នៅ​ក្រុង​ស្ទឹងត្រែង​ឡើងវិញ ក្រោយពី​ភ្លើង​ឆេះ​

ភ្នំពេញ:
សម្តេតេជោ បានមានប្រសាសន៍ថា ​បងប្អូន​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្សារ​នៅ​ខេត្តស្ទឹងត្រែង​ជាទី​ស្រឡាញ់​។ ខ្ញុំ​សូម​ចូលរួម​ចែករំលែក​នូវ​ការលំបាក ដែល​បងប្អូន​បាន​ជួបប្រទះ​។ ខ្ញុំ​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ធ្វើការ​រៀបចំ​សម្រួល​ការងារ​សំរាប់​បងប្អូន​ក្នុង​ដំណាក់​ការ​ដំបូង​។​

​ម៉ោង​៥ ក្បែរ​ភ្លឺ​នេះ ខ្ញុំ​បាន​បញ្ជា​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ ខ្វាន់ ស៊ា​ម អគ្គបញ្ជាការរង​កង​ទ័ព និង​ជា​មេបញ្ជាការ​កងវិស្វកម្ម​បញ្ជូន​កម្លាំង​ចុះ​សិក្សា​សំរាប់​សាងសង់​ឡើងវិញ​។ ខ្ញុំ​ធានា​ចំពោះ​បងប្អូន​ថា ខ្ញុំ​និង​ចលនា​គ្នា​ដើម្បី​កសាង​ផ្សារ​នេះ​ឡើងវិញ​ជូន​បងប្អូន​ដោយ​កងវិស្វកម្ម​កងទ័ព​នៅក្នុងពេល​ឆាប់​បំផុត​៕

សម្តេច​តេ​ជោ ហ៊ុន សែន ធានា​សាងសង់​ផ្សារ​នៅ​ក្រុង​ស្ទឹងត្រែង​ឡើងវិញ ក្រោយពី​ភ្លើង​ឆេះ​