ព្រមតាមសំណើ បន្ទាប់ពី​ភ្លើង​ដុត​លុយ​ចោល​ជាង​២០​លាន​ដុល្លារ

ខេត្តស្ទឹងត្រែង ​៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង ​លោក​ម៉ុម សា​រឿ​ន កាលពី​ព្រឹក​​ថ្ងៃ​ទី​០៩ ​មេ​សា ​២០១៦ នេះ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចុះ​ជួប​ជាមួយ​អាជីវករ​ប្រមាណ​ជា​១០០០​​នាក់ ​នៅ​បរិវេណ​វត្ត​លើ​សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹង​ត្រែង និង​​បាន​ពាំនាំ​ពាក្យ​របស់​ប្រមុខ​​រដ្ឋាភិបាល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​សាងសង់​ផ្សារ​ដែល​ឆេះ​នោះ​ឡើង​វិញ​ ក្នុង​ពេល​ឆាប់​បំផុត​ ដោយ​កង​កម្លាំង​​របស់​នាយ​ឧត្តមសេនីយ៍ ខ្វាន់ ស៊ា​ម អគ្គបញ្ជាការ​រង​កងទ័ព ​និង​ជា​មេបញ្ជាការ​កង​វិស្វកម្ម ​។ ភ្លើង​ឆេះ​ផ្សារ​ស្ទឹង​ត្រែង​យប់មិញ​បំផ្លាញ​តូប ១២២០

នៅ​ក្នុង​កិច្ច​សំណេះសំណាល​នោះ ​លោក​អភិបាលខេត្ត​​​ប្រជុំ​ពិ​ភាគ​ក្សា​​ក្នុង​ថ្នាក់ដឹកនាំ​ខេត្ត​រៀបចំ​ឱ្យ​​ប្រជាពលរដ្ឋ​អាជីវករ ​បាន​ទៅ​លក់ដូរ​នៅ​ទីលាន​តារាង​​បាល់ ដោយ​រង់ចាំ​ការ​ស្ថាបនា​ផ្សារ​នោះ​ឡើង​វិញ​ និង​ត្រូវ​រៀបចំ​ចែក​ជូន​ប្រជាពលរដ្ឋ​ និង​អា​ជីករ​ឡើង​វិញ​នៅ​ទីតាំង​កន្លែង​ដើម​ ។

​អាជ្ញាធរ​ខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ជា​អាជីវករ​ធ្វើ​យ៉ាង​ណា​ មេត្តា​​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​​ទាំងអស់​គ្នា ចំពោះ​ប្រជាពលរដ្ឋ​អាជីវករ​​ណា​ មាន​តូប​មួយ​ ​ត្រូវ​ទទួល​មួយ​ ​មាន​តូប​២ ​ត្រូវ​ទទួល​២ ​ដោយ​មិន​ត្រូវ​លាក់​លៀម​​លើស​​កំណត់​ដែល​មាន​នោះ​ទេ​ ។

ទាក់ទិន​ការ​ដោះស្រាយ​ជ្រើសរើស​ទីតាំង​ឲ្យ​ប្រជាពលរដ្ឋ​អា​ជីករ​​ទៅ​លក់​នៅ​ទីលាន​តារាង​បាល់​នោះ ​ពួក​គាត់​បាន​ប្រកែក​មិន​ឯក​ភាព​លើ​ការ​រៀបចំ​របស់​អាជ្ញាធរ​នោះ​ទេ ដោយពួក​គាត់​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​វិញ​ថា​​ ពួក​គាត់​អាស្រ័យ​ការ​លក់ដូរ​នៅ​ទីផ្សារ​និង​​កណ្តាល​ទីប្រជុំជន ​ដែល​ប្រជាពលរដ្ឋ​ មក​ទិញ​រាល់ថ្ងៃ ។ ដូចដុត​លុយ​ចោល​ជាង​២០​លាន​ដុល្លារ​យប់មិញ

ដូច្នេះ​ សុំ​ធ្វើការ​រៀបចំ​លក់ដូរ​ជា​បណ្តោះអាសន្ន​​នៅ​លើ​សួនច្បារ​ទល់​មុខ​ផ្សារ​​ឆេះ រហូត​ដល់​ចំណុច​មាត់ទន្លេ​ ។​ ក្រោយ​រៀបចំ​របស់​​អាជ្ញាធរ​ខេត្ត​ ប្រជាពលរដ្ឋ​អាជីវករ​ទាំងអស់​ មិន​ព្រមទៅ ​និង​ដោយ​មានការ​សំណូមពរ​តប​ទៅ​អាជ្ញាធរ​ខេត្ត​វិញ​​នោះ អាជ្ញាធរ​ខេត្ត​​ក៏​​សម្រេចចិត្ត​ និង​រៀបចំ​តាម​​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​​ដែរ ​៕