ឈាម​រដូវ តែងតែ “​ក្រហម​” មែន​ទេ​?

ឈាម​រដូវ តែងតែ “​ក្រហម​” មែន​ទេ​?

​វា​មិន​ប្រាកដ​នោះ​ទេ​។ វា​ជា​រឿង​ធម្មតា ចំពោះ​ឈាមរដូវ ដែល​មាន​ពណ៌​ក្រ​ម៉ៅ ក៏ដូចជា​ពណ៌​ក្រហម​នោះ​។​

​រដូវ ផ្អែក​ទៅតាម​បុគ្គល​នីមួយៗ​ដែលមាន​។ ការ​ហូរឈាម មិន​ប្រាកដ​ថា ដូចគ្នា​គ្រប់ពេល ដែល​យើង​មាន​នោះ​ទេ ជាពិសេស ពីរ ឬ​បី​ឆ្នាំ​ដំបូង នៃ​ការ​មក​រដូវ​ដំបូង​។​

​លំហូរ​ឈាមរដូវ ក៏​អាច​មើល​ទៅ​ខុសប្លែក ពី​ពេល​មក​រដូវ​ពីមុនៗ​ដែរ​។ ឈាម អាច​ចាប់ផ្តើម​ដោយ​ពណ៌​ក្រហម​ឆ្អៅ និង​ប្រែជា​ក្រ​ម៉ៅ នៅពេល​ចប់​រដូវ ឬ​ឈាម​អាច​ចាប់ផ្តើម​ក្រ​ម៉ៅ រួច​ប្រែជា​ក្រហម​ក៏មាន​។ ហើយ​ភាពខុសប្លែក​នៃ​ឈាម ដូចជា ដុំៗ ឬ​ជាលិកា​នោះ អាច​កើតមាន នៅពេល​ដែល​ស្បែក របើក​ស្រទាប់​ខាងក្រៅ​។​

​ក្មេង​ស្រី​ជា​ច្រើន បារម្ភ​ថា​តើ រដូវ​របស់​ពួកគេ​ធម្មតា ឬ​យ៉ាងណា​។ ទោះបីជា​ភាពខុសប្លែក ចំពោះ​លំហូរ​ឈាមរដូវ ជាធម្មតា មិន​មាន​បញ្ហា​អ្វី ដែល​គួរឲ្យ​ព្រួយបារម្ភ​ក៏ដោយ ប៉ុន្តែ គ្រូពេទ្យ​អាច​ឆ្លើយ​សំណួរ ដែល​អ្នកមាន​បាន​។ ជា​ការពិត ប្រសិនបើ​រដូវ​របស់​អ្នក មាន​រយៈពេល​យូរ​ជាង ៧ ថ្ងៃ ឬ​សើម​ជោគ​សំឡី​អនាម័យ​មួយ រៀង​រាល់​មួយ ឬ​ពីរ​ម៉ោង​ម្តងនោះ វា​ជា​ការល្អ​ក្នុង​ការពិគ្រោះ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។