ស​ម្តេច​តេ​​ជោ ហ៊ុន សែ​ន ធា​នា​សា​ង​ស​ង់​ផ្សា​រនៅ​ក្រុង​ស្ទឹ​ង​ត្រែង​ឡើង​វិ​ញ ក្រោ​យ​ពី​ភ្លើង​ឆេះ​

ភ្នំពេញ៖ ស​ម្តេច​តេ​ជោ​ ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា នឹង​សា​ង​ស​ង់​ផ្សា​រ​នៅ​ក្រុង​ស្ទឹង​ត្រែង​ជូន​អា​ជី​វ​ក​រ​ឡើង​វិ​ញ ក្រោ​យ​ពី​ភ្លើង​ឆេះ​ នេះ​បើ​យោ​ង​តា​ម​ Facebook រ​ប​ស់​ស​ម្តេ​ច នៅ​ព្រឹក​ថ្ងៃ​សៅ​រ៍​នេះ​។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «បងប្អូនដែលរងគ្រោះដោយសារភ្លើងឆេះផ្សារ នៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។ ខ្ញុំ​សូម​ចូល​រួម​ចែ​ក​រំ​លែ​ក​នូវ​កា​រ​លំ​បា​ក ដែលបងប្អូនបានជួបប្រទះ។ ខ្ញុំបានបញ្ជាឱ្យអភិបាលខេត្ត ធ្វើការរៀបចំសម្រួលការងារសំរាប់ បង​ប្អូន​ក្នុង​ដំ​ណា​ក់​កា​រ​ដំបូង​។ ម៉ោង៥ ក្បែរភ្លឺនេះ ខ្ញុំបានបញ្ជាទៅនាយឧត្តមសេនីយ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងកងទ័ព និង​ជា​មេ​ប​ញ្ជាកា​រ​ក​ង​វិស្វ​ក​ម្មប​ញ្ជូន​ក​ម្លាំ​ង ចុះសិក្សាសំរាប់សាងសង់ឡើងវិញ។ ខ្ញុំធានាចំពោះបងប្អូនថា ខ្ញុំនិងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញ ជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅក្នុងពេលឆាប់បំផុត»។ សូម​ជំ​រា​ប​ថា អគ្គិភ័យដែលបានឆាបឆេះផ្សារ ក្រុងស្ទឹងត្រែង បំផ្លាញតូបលក់ដូររបស់អាជីវករចំនួន១២២០តូប។ អគ្គិ​ភ័យ​នេះ​បា​ន​កើ​ត​ឡើង​នៅ​វេ​លា​ម៉ោ​ង​១០៖០៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ ដោយមានអណ្តាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅចេញពីកណ្តាលផ្សារ។ ដោ​យ​សា​រ​តែ​ស្ថា​ន​ភា​ព ពិបាកគ្រប់គ្រង ពីព្រោះតែភ្លើងឆាបឆេះមានល្បឿនលឿនខ្លាំងពេក កម្លាំងសមត្ថកិច្ចបានសម្រេចប្រើ អេ​ស្កា​វ៉ា​ទ័រ​កា​យ​តូប​ស​ង​ខា​ង ដើ​ម្បី​ទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះប្រជាជនជុំវិញផ្សារ៕ ដោយ៖ ចន្ធី