អា​ជ្ញា​ធ​រ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ចា​ប់​ឆ្នោត​ប្រ​គ​ល់​ដី​ឡូត៍ជូ​ន ប្រ​ជា​ជ​ន​ចំ​នួ​ន​១៦​គ្រួ​សា​រ នៅ​តំ​ប​ន់​បឹ​ង​​ក​ក់​

ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា នា​យ​ក​រដ្ឋ​បា​ល​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ បាន​ឲ្យ​ដឹ​ង​ថា​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ បា​ន​ចា​ប់​ឆ្នោត​ប្រ​គ​ល់​ដី​ឡូត៍​ជូន​ប្រ​ជា​ព​ល​រដ្ឋ ដែល​រស់​នៅ​តា​ម​ប​ណ្តាយ​ផ្លូ​វ​រ​ថ​ភ្លើ​ង ដោយ​បា​ន​រើ​ទី​តាំ​ង​ពួក​គា​ត់​ឲ្យ មក​រ​ស់​នៅ​តំ​ប​ន់​បឹ​ង​ក​ក់​។​ នេះជាជំហានថ្មីមួយទៀត នៃលទ្ធផលដោះស្រាយបញ្ហាបញ្ចប់ទំនាស់ ក្នុងតំបន់បឹងកក់។ លោកបញ្ជាក់ថា ប្រជាជនដែល រស់​នៅ​តា​ម​ប​ណ្តោ​យ​ផ្លូវ​រ​ថ​ភ្លើ​ង ក្នុងភូមិ១ ក្រុម៨ នៃតំបន់បឹងកក់ចំនួន១៦គ្រួសារ ហើយនៅសល់៦គ្រួសារទៀត ដែ​ល​មិ​ន​ទា​ន់​យ​ល់​ព្រម​ទទួ​ល​យ​​ក​ដំ​ណោះ​ស្រា​យ​រ​ប​ស់​សា​លា​រាជធានីភ្នំពេញ។ ការចាប់ឆ្នោតប្រគល់ដីឡូត៍ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក មាន ចាន់យ៉ាដា នា​យ​ក​រដ្ឋ​បា​ល​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេញ និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាជុំវិញសាលាក្រុង។ ចំពោះប្រជាជនចំនួន៦គ្រួសារ ដែលមិនទាន់បានយល់ព្រមទទួលយក ដំណោះស្រាយរបស់សាលារាជធានីភ្នំពេញនោះ លោក មាន ចាន់​យ៉ា​ដា បានបញ្ជាក់ថា ប្រជាជនទាំង៦គ្រួសារនោះ បានទាមទារដីទៅតាមទំហំដែល គាត់រស់នៅលើទឹកបឹងប៉ុន្មានម៉ែត្រ គឺ​សុំ​ឲ្យ​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ផ្តល់​ជូន​ពួកគាត់ទៅតាមទំហំនោះ។ ដូច្នេះទើបមិនទាន់បានស្រុះស្រួលគ្នា និងមិនទាន់ដោះស្រាយ។ លោក គួច ចំរើន បានថ្លែងថា ប្រជាពលរដ្ឋ នឹង​ទ​ទួល​បាន​ដី​ទំ​ហំ​៤x១៦​ម៉ែ​ត្រ​ក្នុ​ង​មួយ​គ្រួ​សា​រ​។ លោកបញ្ជាក់ថា នេះជាការបន្តដំណោះស្រាយរបស់សាលារាជធានី ចំពោះទំនាស់ដីធ្លីដ៏រាំរ៉ៃកន្លងមក […]