កម្លាំង​ន​គ​រ​បា​ល​ចុះ​ប​ង្ក្រា​ប និង​ចា​ប់​ខ្លួ​ន​មេ​ក្លោង​គ្រឿង​ញៀ​ន​៣​នា​ក់ និ​ង​ដ​ក​ហូ​ត​ថ្នាំ​ជា​ង១​គី​ឡូ​ក្រា​ម

ភ្នំពេញ៖ កម្លាំង​ន​គ​រ​បា​ល​ម​ន្ទី​រ​ប្រ​ឆាំ​ង​គ្រឿង​ញៀ​ន ក្រ​សួង​ម​ហា​ផ្ទៃ​ដឹ​ក​នាំ​ប​ញ្ជា​ផ្ទា​ល់​ពី​លោ​ក​ឧត្ត​ម​សេ​នី​យ៍ សា​ន សុ​ទ្ធី អ​នុ​ប្រ​ធា​ន​ម​ន្ទី​រ​ ស​ហ​ការ​ជា​មួយ​ក​ម្លាំ​ង​ន​គ​រ​បា​ល​ ក្រោ​ម​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​ដោ​យ​តំណាង​អ​យ្យ​ការ បាន​បើ​ក​ប្រ​តិ​ប​ត្តិ​កា​រ ចុះ​ប​ង្ក្រា​ប និ​ង​ចា​ប់​ខ្លួន​មេ​ក្លោ​ង​ជួញ​ដូរ​គ្រឿង​ញៀន​៣​នា​ក់ ជា​បន្ត​ប​ន្ទា​ប់ នៅ​យ​ប់​ថ្ងៃ​ទី​៨ និង​ព្រឹ​ក​ថ្ងៃ​ទី​៩ ខែ​មេ​សា ឆ្នាំ​២០១៦​នេះ​។ មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះ បានបញ្ជាក់ថា ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន នៅ​ចំ​ណុ​ច​ផ្លូវ​ជា​តិ​លេ​ខ​ ៨A ទុលមុខហាងលក់នំប៉័ងយីហោភ្នំពេញ និងជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃនេះ ទីតាំងកែច្នៃឈើមួយកន្លែង តា​ម​ប​ណ្តោ​យ​ផ្លូវ​លេខ​​១៩៨០ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាបបាន ដកហូតគ្រឿងញៀនចំនួន២សុង ស្មើនិង២០កញ្ចប់ ឬ២០០០គ្រាប់ ប្រ​ហែ​ល​ជាង​១​គី​ឡូ​ក្រា​ម​៕​ ដោយ៖ ចន្ធី