ភេសជ្ជៈ​ប៉ូវ​កម្លាំង​តែមួយ​កំប៉ុង​ជំរុញ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង​មួយ​រំពេច​ចំពោះ​មនុស្ស​សុខភាព​ល្អ​

​    ​ការសិក្សា​ថ្មី​បាន​រកឃើញថា ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រឹម​មួយ​កំប៉ុង​អាចធ្វើឱ្យ​មានការ​ប្រែប្រួល​សម្ពាធ​ឈាម​តែមួយ​រំពេច​ចំពោះ​មនុស្សពេញវ័យ​ដែលមាន​សុខភាព​ល្អ​មួយរូប ហើយ​ការ​ទទួលទាន​វា​យូរ​ខែ​ឆ្នាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ 

​    ​ក្នុងការ​សិក្សា អ្នកចូលរួម​ដែល​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង Rockstar ចំណុះ ៤៨០ មិ​ល្លី​លីត្រ​បាន​ឡើង​សម្ពាធ​ឈាម និង​ឡើង​កម្រិត​អ័រម៉ូន Norepinephrine ភ្លាមៗ បន្ទាប់ពី​ពួកគេ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ​។ អ័រម៉ូន Norepinephrine ត្រូវបាន​បញ្ចេញ​ដោយ​ក្រពេញ Adrenal និង​រុញ​សម្ពាធ​ឈាម​ឱ្យ​កើនឡើង​។ អ័រម៉ូន​នេះ​គឺជា​បងប្អូន​របស់​អ័រម៉ូន Adrenaline​។ 

​     ភេសជ្ជៈ​ប៉ូវ​កម្លាំង Rockstar មួយ​កំប៉ុង​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ២៤០ មិ​ល្លី​ក្រាម រួមជាមួយ​សារធាតុ​ប៉ូវ​កម្លាំង​ជាច្រើន​ទៀត ដូចជា Taurine ២.០០០ មិ​ល្លី​ក្រាម និង​គ្រាប់​រុក្ខជាតិ Guarana, ឫស​យិន​សិន និង​បន្លា​រុក្ខជាតិ​មួយចំនួនទៀត​។ 

ភេសជ្ជៈ​ប៉ូវ​កម្លាំង​តែមួយ​កំប៉ុង​ជំរុញ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង​មួយ​រំពេច​ចំពោះ​មនុស្ស​សុខភាព​ល្អ​

​    ​ដើម្បី​ធ្វើតេស្ត​ឥទ្ធិពល​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង អ្នកស្រាវជ្រាវ​បានជ្រើសរើស​មនុស្សពេញវ័យ​សុខភាព​ល្អ ២៥ នាក់​ឱ្យ​ចូលរួម​ក្នុងការ​សិក្សា​នេះ​។ ក្នុង​រយៈពេល ២ ថ្ងៃ​ដាច់ដោយឡែក​ពីគ្នា ក្រុម​អ្នកស្រាវជ្រាវ​បាន​វាស់​សម្ពាធ​ឈាម កម្រិត​បេះដូង និង​កម្រិត​កាហ្វេ​អ៊ី​ន គ្លុយកូស និង​អ័រម៉ូន Norepinephrine ក្នុង​ឈាម​របស់​អ្នកចូលរួម​ទាំងនោះ​។ បន្ទាប់មក អ្នកស្រាវជ្រាវ​បានស្នើ​ឱ្យ​អ្នកចូលរួម​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ Placebo​។ ភេសជ្ជៈ Placebo មាន​រសជាតិ និង​ពណ៌​ស្រដៀង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ប៉ុន្តែ​មិន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ឬ សារធាតុ​ជំរុញ​កម្លាំង​ទេ​។ 

​    ​ក្រោយ​ផឹក​ភេសជ្ជៈ​នីមួយៗ​បាន ៣០ នាទី ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​ការវាស់ស្ទង់​អ្នកចូលរួម​ម្តងទៀត​។ អ្នក​ដែល​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​ឡើង​សម្ពាធ​ឈាម​ជា​មធ្យម​នៅ​កម្រិត ៦,៦ Point ឬ ពី ១០៨,៤ mm Hg ទៅ ១១៥,០ mm Hg ធៀប​នឹង​អ្នក​ផឹក​ភេសជ្ជៈ Placebo គឺមាន​ត្រឹមតែ ៣,៣ Point ឬ ពី ១០៨,៣ ទៅ ១១១,៦ mm Hg ប៉ុណ្ណោះ​។ 

​    ​កម្រិត​ជាតិ​អ័រម៉ូន Norepinephrine ក៏​កើនឡើង​ដែរ​បន្ទាប់ពី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ អ័រម៉ូន​នេះ​កើន​ឡើងជា​មធ្យម ១០០ Picogram ក្នុង​មួយ​មិ​ល្លី​លីត្រ ធៀប​នឹង​អ្នក​ផឹក​ភេសជ្ជៈ Placebo គឺមាន​ត្រឹមតែ ៣៩ Picogram ក្នុង​មួយ​មិ​ល្លី​លីត្រ​ប៉ុណ្ណោះ​។ 

​    ​អ្នកស្រាវជ្រាវ​បាន​សរសេរ​ក្នុង​ការសិក្សា​របស់ខ្លួន​ថា ការប្រែប្រួល​សម្ពាធ​ឈាម​ភ្លាមៗ​នេះ​អាចធ្វើឱ្យ​មនុស្ស​ងាយ​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង​៕ 

  • ភេសជ្ជៈ​ប៉ូវ​កម្លាំង​តែមួយ​កំប៉ុង​ជំរុញ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង​មួយ​រំពេច​ចំពោះ​មនុស្ស​សុខភាព​ល្អ​已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត  សិល្បៈ