​របៀប​ផ្តាច់​ដោះកូន

​របៀប​ផ្តាច់​ដោះកូន

​មាន​កូនក្មេង​មួយចំនួន​ចូលចិត្ត​ជញ្ជក់​ក្បាលដោះ​ណាស់​នៅពេលដែល​មិន​ទាន់​បៅ​ទឹកដោះគោ ហើយក៏​មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​ឲ្យគេ​ជញ្ជក់​ដែរ ពេលដែល​គេ​យំ​ម្តងៗ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេលដែល​កូន​ជញ្ជក់​យូរ វា​នឹង​អាច​ធ្វើឲ្យ​បបូរមាត់​គេ​ប្រែប្រួល​ទ្រុងទ្រាយ មិន​ស្អាត​ឡើយ​។ ដូចនេះ​អ្នក​គួរតែ​ប្រើ​វិធី​មួយ​ចំនួន​ក្នុងការ​ផ្តាច់​មិន​ឲ្យ​កូនជញ្ជក់​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​ដើម្បី​ផ្តាច់​?

  1. ​អ្នក​ត្រូវ​តែ​យក​ក្បាលដោះ​នៅ​លាក់ទុក​ចំនួន​មួយ​អាទិត្យ កុំឲ្យ​កូនមើលឃើញ​ឲ្យសោះ ហើយ​ពេល​ដែល​កូន​រក អ្នក​មិន​ត្រូវ​ចិត្តទន់​ដោយ​យក​ឲ្យគេ​នោះទេ នោះ​ក្នុង​រយៈពេល​មួយអាទិត្យ កូន​នឹង​អាច​មិន​រក​ហើយ​។​
  2. ​អ្នក​អាច​យក​វា​មក​កាត់​ជា​ពីរ នោះ​ពេល​ដែល​កូន​ជញ្ជក់ វា​នឹង​សំ​ប៉ែ​ត​ទៅ​មួយ​ចំហៀង​ដែល​ធ្វើឲ្យ​គេ​មិន​ចង់​បន្ត​ជញ្ជក់​ឡើយ​។​
  3. ​អ្នក​ក៏​អាច​យក​ខ្ញី​មក​លាប​លើ​ក្បាលដោះ​នោះ​បន្តិច ដើម្បី​ឲ្យ​កូន​ហិរ​នៅពេលដែល​គេ​ជញ្ជក់ នោះ​ចាប់ពីពេលនោះ​មក​គេ​អាច​នឹង​មិន​បន្ត​ចង់​ជញ្ជក់​ទៀត​ទេ​។​
  4. ​នៅពេលដែល​គេ​ទារ​រក​ក្បាលដោះ អ្នក​ក៏​អាច​យក​ទឹក​ឲ្យគេ​បៅ​ដែរ នោះ​នៅ​ពេល​ដែល​គេ​បៅ​ឆ្អែត គេ​នឹង​មិន​ទារ​រក​ក្បាលដោះ​ទៀត​ទេ​។​
  5. ​អ្នក​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​នំ​កូនក្មេង​ដើម្បី​កាត់បន្ថយ​ការ​ជញ្ជក់​ក្បាលដោះ​ដែរ​។​
  6. ​នៅពេល​ដែល​កូន​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​កូន​តាម​សម្រួល ថា​មិន​ត្រូវ​គេ​អាច​ស្តាប់​ចូល​ត្រចៀក ហើយ​មិន​ជញ្ជក់​ក្បាលដោះ​នោះ​ទៀត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។