Huawei បង្តើតកម្មវិធីជួបជុំបណ្តាញ អ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ជាមួយនឹងការវាយលុកទីផ្សារស្មាតហ្វូនគ្រប់ស៊េរី ក្រុមហ៊ុនHuawei ដែលជា ក្រុមហ៊ុនផ្តល់ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យាទូរគមនាគមន៏ (ICT) និងស្មាតហ្វូន ឈានមុខគេរបស់ពិភពលោក បានរៀបចំនូវកម្មវិធីពិសេសមួយគឺ “ជួបជុំ បណ្តាញអ្នកសារព័ត៌មាន” ទ្រង់ទ្រាយធំ នៅភោជនីយដ្ឋាន V-Friend កាលពីថ្ងៃទី៧ មេសា ឆ្នាំ ២០១៦។

ក្នុងពិធី “ជួបជុំ បណ្តាញអ្នកសារព័ត៌មាន”នេះ រូមមានវត្តមាន កំពូលតារាចម្រៀងសម្លេងមាស កញ្ញាមាសសុខសោភា ម៉ូដែលល្បីឈ្មោះ កញ្ញា ចាន់ គង្ការ ភ្នាក់ងារព័ត៌មានរហូតដល់ទៅ៥០នាក់ កុ្រមការងារ Huawei សរុបប្រមាណជា ៧០នាក់។

លោកអែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលបានផ្តួចផ្តើមនូវកម្មវិធីនេះឡើង បានឲ្យដឹងថា ក្រុមហ៊ុន Huawei រៀបចំកម្មវីធីនេះឡើង ក្នុងគោលបំណង ថ្លែងអំណរអរគុណ ដល់បណ្តាអ្នកសារព័ត៌មានជាដៃគូ តាមរយៈការទទួលទានភោជនាហាររួមគ្នា ភាតរភាព និង ការផ្តល់កាដូរង្វាន់លើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រឹង និងការសហការកន្លងមក ដែលបានរួមចំណែកឲ្យស្មាតហ្វូន Huawei ទទួលបាន កិត្តិនាមល្បីល្បាញ ធ្វើឲ្យមានកំណើនការគាំទ្រយ៉ាងឆាប់រហ័ស ហើយថែមទាំងបានជម្រុញឲ្យ Huawei ក្លាយជាផ្តល់ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យាទូរគមនាគមន៏ (ICT) និងស្មាតហ្វូនលំដាប់ថ្នាក់លេខ៣ និងលក់ដាច់បំផុតក្នុង ព្រះរាជាណាចក្រកម្ពុជា។

ក្នុងរាត្រីដ៏វិសេសវិសាលនេះ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានទាំងអស់ អាចសំណេះសំណាលគ្នា និងរឹតចំណងមិត្តភាព រវាងគ្នានិងគ្នា។ ក្រៅពីនេះ ពួកគាត់បានសាកល្បង និងធ្វើពិសោធន៍ ជាមួយនឹងផលិតផលស៊េរីថ្មី Huawei Mate 8។ គ្រប់គ្នាបង្អូត និងជជែកគ្នាពីលក្ខណៈ ពិសេសៗផ្សេងៗគ្នារបស់ Huawei Mate 8 ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានសភាអ៊ូអរឡើង។

“ខ្ញុំមានអារម្មណ៏សប្បាយរីករាយ នឹងរំភើបជាខ្លាំង នៅពេលដែល ក្រុមហ៊ុន Huawei អញ្ជើញខ្លួនឲ្យមានវត្តមាន នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ។ កម្មវិធីនេះ ពិតជាជួយរឹតចំណងមិត្តភាពរវាង អ្នកសារពត៌មាន និង អ្នកសារពត៌មាន រវាងអ្នកសារព័ត៌ និងក្រុមហ៊ុន Huawei” អ្នកសារព័ត៌មាន Khmerload បង្ហាញចំណាប់អារម្មណ៏នៅក្នុងកម្មវិធី “ជួបជុំ បណ្តាញអ្នកសារព័ត៌មាន”។

ជួបជុំជាមួយ ក្រុមអ្នកសារព័ត៌មាន កញ្ញាមាសសុខសោភា បានលើកសរសើរមិនដាច់ពីមាត់ ពីស្មាតហ្វូនស៊េរីថ្មីបំផុត ដែលខ្លួនកំពុងតែងប្រើប្រាស់គឺ Huawei Mate 8 ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃដ៏អស្ចារ្យ។

“មើលទៅស្អាតសក្តិសមតែម្តង” កញ្ញាសុភានិយាយ ដោយបន្តថា “Mate 8 ហ្នឹងមិនត្រឹមតែស្តើងស្រួល ហើយស្អាតទាក់ភ្នែកប៉ុណ្ណឹងទេ បើនិយាយពីកាមេរ៉ា រឹតតែអស្ចារ្យ មិនថាថត Selfie ឬ ចង់ថតរូបទេសភាពទេ គឺស្រស់ស្អាត ពណ៌ធម្មជាតិតែម្តង។”

ពេលសួរថាពេញចិត្តនឹង Mate 8 កម្រិតណា កញ្ញាសុភាញញឹមយ៉ាង ស្រស់ហើយឆ្លើយថា៖ “មិនបាច់និយាយពីសមត្ថភាព ដំណើរការដ៏ខ្លាំងរបស់ ស្មាតហ្វូនហ្នឹងទេ តែនៅពេលឲ្យចង់ថតរូបគឺនឹកឃើញ Mate 8 ហើយមានអារម្មណ៍ថា ដូចកាន់កាមេរ៉ា DSLR ធំៗរបស់អ្នកអាជីពថតរូបអ៊ីចឹង។ មានមុខងារច្រើនសម្រាប់ កំណត់តាមតម្រូវការយើង។ និយាយទៅ ទាល់តែបានប្រើនៅក្នុងដៃ បានដឹងថាពេញចិត្តយ៉ាងណា”។

ស្រដៀងគ្នានេះដែរ ពិធីករល្បីឈ្មោះ ខៀវ សានសាណា បានឲ្យដឹងថា ៖ “បើនិយាយពីលក្ខណៈសម្បត្តិរបស់ Mate 8 មើលទៅ និយាយយូរប៉ុណ្ណាក៏មិនអស់ដែរ។ សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់ភាពរឹងមាំ របស់ស្មាតហ្វូនហ្នឹង។ វាអត់ធ្ងន់ទេ តែពេលដែលនាងខ្ញុំកាន់វានៅក្នុងដៃ នាងខ្ញុំដឹងតែម្តងថា ស្មាតហ្វូនហ្នឹង មានគុណភាពខ្ពស់ ហើយរចនាបានផ្ចិតផ្ចង់ល្អណាស់។” អ្នកនាងបន្តទៀតថា “ខ្ញុំជាមនុស្សម៉ឺងម៉ាត់ ហើយចូលចិត្តធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់ ហើយពេលដែលបានប្រើ Mate 8 ហ្នឹងគឺពេញចិត្តតែម្តង ទាំងរូបរាង អេក្រង់ កាមេរ៉ា និងសមត្ថភាពរបស់វាគឺអស្ចារ្យមិនបាច់ថ្លែងច្រើនទេ។”

ចុងបញ្ចប់នៃ កម្មវិធី “ជួបជុំបណ្តាញអ្នកសារព័ត៌មាន” ក្រុមហ៊ុន Huawei បានផ្តល់រង្វាន់ផ្សងសំណាងពិសេសគឺ GR5 1គ្រឿង GR3 1គ្រឿង Y6 Pro 1គ្រឿង និងអំណោយជាច្រើនដូចជា កន្ត្រៃកាត់ក្រចក អាវយឹត Mate8 និងមួក និងកាដូជាច្រើនទៀត ជូនដល់បណ្តាមិត្តសារព័ត៌មាន។

“នាងខ្ញុំសូមជូនពរ បណ្តាអ្នកសារព័ត៌មាន ពុកម៉ែបងប្អូន និងប្រជាជនខ្មែរទាំងអស់ អោយជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចំរើន រកទទួលទានមានបានគ្រប់ទិវារាត្រី ពី Huawei” កញ្ញា មាស សុខសោភាបាននិយាយ “ឆ្នាំថ្មីអ្វីក៏ថ្មី Huawei នឹងនាំមកអ្វីដែលថ្មី និងរឹតតែទំនើប មកកាន់ទីផ្សារកម្ពុជា”។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត