លោក​អធិការ​ស្រុក ចាត់​ឲ្យ​លោក​អធិការរង​ចុះ​ប្រជុំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​​

លោក​អធិការ​ស្រុក ចាត់​ឲ្យ​លោក​អធិការរង​ចុះ​ប្រជុំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ចាត់តាំង​លោក​អនុសេនីយ៍ឯក រី ធា​រិ​ទ្ធ អធិការ​រង​ទទួល​សេនាធិការ ចុះ​ប្រជុំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គោក​មន បាន​ពង្រឹង​ការងារ​វិន័យ​ប្រមូលផ្ដុំ​កម្លាំង​ប្រចាំការ​ និង​យកចិត្តទុកដាក់ ការពារ សន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់ សង្គម ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ ព្រមទាំង​ត្រួតពិនិត្យ​អាវុធ ក្នុង​នោះ​លោក​អនុសេនីយ៍ឯក រី ធា​រិ​ទ្ធ អធិការ​រង​ស្រុក​បន្ទាយ​អំពិល​បាន​ណែនាំ​ដល់​កម្លាំង​ឲ្យ​ចេះ​សហ​ការណ៍​គ្នា​ និង​ថែរក្សា​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​បាន​ល្អ​នៅ​ពេល​បុណ្យទាន និង​ដើម្បី​ត្រៀម​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍​កើតឡើង​ជាយថា​ហេតុ បាន​ទាន់​ពេល​វេលា ​និង​ចាត់តាំង​កម្លាំង​ចេញ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​៕
លោក​អធិការ​ស្រុក ចាត់​ឲ្យ​លោក​អធិការរង​ចុះ​ប្រជុំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​​