ហ្វេ​ស​ប៊ុ​ក​ទម្លាយ​វគ្គ​ពិសេស ដែល​លោក កឹម សុខា ប្រើ​សម្ដី​អាសអាភាស​ជាមួយ​ប្រពន្ធ​ចុង​ឈ្មោះ​អា​យ៉េ​ស​

ហ្វេ​ស​ប៊ុ​ក​ទម្លាយ​វគ្គ​ពិសេស ដែល​លោក កឹម សុខា ប្រើ​សម្ដី​អាសអាភាស​ជាមួយ​ប្រពន្ធ​ចុង​ឈ្មោះ​អា​យ៉េ​ស​



ភ្នំពេញ ៖ ម្ចាស់​ផេ​ក “រឿង​ពិត CNRP “ បាន​បន្ត​ទម្លាយ​វគ្គ​ពិសេស​មួយទៀត ជា​វគ្គ​ទី​១៤ ដែល​លោក កឹម សុខា ប្រើ​សម្ដី​អាសអាភាស អសីលធម៌​ជាមួយ​ប្រពន្ធចុង​ឈ្មោះ អា​យ៉េ​ស​ ហើយ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១១។

ម្ចាស់​ផេ​ក “​រឿង​ពិត CNRP “ បាន​សរសេរ​ថា ខ្ញុំម្ចាស់​ផេ​ក​មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ជនរួមជាតិ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បាន​ជ្រាប​ថា ដោយសារ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ជា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០ អាស្រ័យហេតុនេះ ខ្ញុំ​សូម​ផ្អាក​ការ​បង្ហោះ​ផ្សាយ​នូវ​រឿងអាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធចុង​យួន និង​ជាមួយ​បណ្ដា​ស្រី​ស្នេហ៍​ជាច្រើន​នាក់​នោះ មួយ​រយៈ​សិន ហើយ​នឹង​បន្ត​ទម្លាយ​សារ​សម្ដី និង​សំឡេង​ឆ្លើយឆ្លង​រឿងរ៉ាវ​ស្នេហា និង​បញ្ហា​នានា​របស់​លោក កឹម សុខា ជា​បន្ត​ទៀត នៅ​ក្រោយ​ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ហើយ​ដែល​អាច​នឹង​ចាប់ផ្ដើម​បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦​ខាងមុខ​ជា​ថ្មី​ទៀត។ ប៉ុន្តែ​មុននឹង​ខ្ញុំ​ផ្អាក​ការ​បង្ហោះ​ផ្សាយ​មួយ​រយៈ​នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​បងប្អូន​ទាំងអស់​បាន​ដឹងឮ​នូវ​វគ្គ​ពិសេស​មួយទៀត​សិន គឺ​រឿង​អាស្រូវ កឹម សុខា វគ្គ​ពិសេស​ទី​១៤ ដូច​មាន​ខ្លឹមសារ​ខាងក្រោម​នេះ​”។

ម្ចាស់​ផេ​ក “​រឿង​ពិត CNRP “ បញ្ជាក់​ថា ជា​ប្រធាន​គណបក្ស​នយោបាយ​មួយ គួរ​គប្បី​ដឹង​ច្បាស់​ពី​តម្លៃ​សីលធម៌ និង​ត្រូវ​គោរព​លើក​ត​ម្តើ​ង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​គ្រប់ពេលវេលា ដូចជា​ការ​និយាយ​ជា​មួយ​ម្តាយ ប្រពន្ធ កូនស្រី ឬ​ស្ត្រី​ណាៗ​ទាំងអស់ ដោយ​មិន​ត្រូវ​ប្រើ​ពាក្យ​ចម្អេះចំអាស អាសអា​ភាស អនាចារ ដោយ​យក​កេរខ្មាស​មក​និយាយ​លេងសើច​សប្បាយ ដោយ​ខ្វះ​គុណធម៌ និង​សេចក្ដី​ថ្លៃថ្នូរ​ឡើយ​។ នៅ​ក្នុង​វគ្គ​ពិសេស​ទី​១៤​នេះ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បងប្អូន​ទាំង​អស់​គ្នា​ថា លោក កឹម សុខា បាន​ប្រព្រឹត្តិ​នូវ​កំហុស​ឆ្លង​ខ្លាំង​ណាស់ គឺ​មិន​ត្រឹមតែ​លួច​មាន​ប្រពន្ធចុង​យួន​លួចលាក់ និង​ស្រី​ស្នេហ៍​ជាច្រើន​នាក់​ប៉ុណ្ណឹង​ហើយ គាត់​នៅតែ​គ្មាន​សតិសម្បជញ្ញៈ ធ្វើខ្លួន​ឲ្យ​សមជា​អ្នកតំណាងរាស្ត្រ ដែល​ត្រូវតែ​ធ្វើជា​គំរូ​ល្អ​ក្នុង​សង្គម​ជាតិ​ឡើយ គឺ​លោក កឹម សុខា បាន​ប្រើ​ពាក្យសម្ដី​អសីលធម៌ អនាចារ ចម្អេះចំអាស គ្រោតគ្រាត ស្រើបស្រាល ភ្លើតភ្លើន មិន​ស័ក្ដិសម​ជា​អ្នកនយោបាយ​ដែល​គួរ​គោរព​សោះឡើយ​”។

តាមរយៈ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​គ្នា រវាង​លោក កឹម សុខា ជាមួយ​ប្រពន្ធចុង​យួន​របស់​គាត់ ឈ្មោះ ​យ៉េ​ស (​ម៉ាក់​អា​នី​ត​តា​) លោក កឹម សុខា បាន​ប្រើ​សម្ដី​បែប​ក្មេង​ស្ទាវ យូ​កូ​ម អានាធិបតេយ្យ យក​មក​និយាយ​លេងសើច​សប្បាយ ដោយ​គាត់​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ស្ត្រី​ឈ្មោះ​ អា​យ៉េ​ស ជា​ប្រពន្ធចុង​យួន​របស់​គាត់​ថា តើ​ចង់បាន​អី​?! ប្រពន្ធចុង​ឆ្លើយ​ថា ទិញ​អី​ក៏​យក​ដែរ​! លោក កឹម សុខា បាន​ប្រើ​សម្ដី​អសីលធម៌​ថា ទិញ​ក្ដ​អូស្ត្រាលី​យក​ទេ​? ប្រពន្ធចុង​យួន​តប​វិញ​ថា ស្អី​ក៏​យក​ដែរ ឱ្យតែ​ទិញ​ឱ្យ ! លោក កឹម សុខា បាន​បន្ថែម “​ទិញ​ក្ត​អូស្ត្រាលី​” ហើយ​ស្ត្រី​ប្រពន្ធចុង​យួន​នោះ បាន​និយាយ​ថា ហ្នឹង​ក៏​យក​ដែរ យក​មក​បៀម​លេង​!។

តើ​ក្នុង​ភាពជា​មេ​បក្ស​នយោបាយ​មួយ​រូប ហេតុអ្វី​បានជា​លោក កឹម សុខា ប្រើស​ម្តី​បែប​ក្មេង​ពាល សម្តី​បែប​ជន​អសីលធម៌ គ្មាន​ភាព​ថ្លៃថ្នូរ​បែបនេះ​ឬ​? ការ​ប្រើ​សម្តី ទិញ​ប្រដាប់​ភេទ​មនុស្ស​ប្រុស​ពី​អូស្ត្រាលី​ផ្ញើ​ជូន​ប្រពន្ធចុង​យួន​បែបនេះ​! តើ​អ្នកគាំទ្រ​លោក កឹម សុខា យល់​យ៉ាងណាដែរ? ខ្ញុំ​គិត​ថា បើ​អ្នក​គ្រប់គ្នា​មានបំណង​ចង់​លើកស្ទួយ​តម្លៃ​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ឲ្យ​ថ្កុំថ្កើង​ត្រូវតែ​ចូលរួម​ទប់ស្កាត់​អំពើ​អសីលធម៌​ទាំងអស់​ក្នុង​សង្គម ទើប​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ខ្ពង់ខ្ពស់ ហើយ​មិន​គួរ​ស្ត្រី​មួយ​ចំនួន ភ្លេច​គិត​ពី​សេចក្ដីថ្លៃថ្នូរ ហ៊ាន​រហូត​ប្រើ​ពាក្យ​យក​ប្រដាប់​ភេទ​មក​បៀម​លេង​ដូច្នោះ​ឡើយ​។ នេះ​ហើយ​មិន​ខុស​ពី​ពាក្យចាស់​ពោល​ថា “​នាង​រត់​រក​អ្នក មី​ខាតលក្ខណ៍​រត់​រក​អា​កំបាក់​អ​ន្សា​! រីឯ​លោក​ប្រធាន កឹម សុខា ស្អប់​យួន បែរជាយក​ប្រពន្ធចុង​ជា​យួន​ដូច្នោះ​ដែរ​”៕