អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ​បន្ថែម​ទៀត

អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ​បន្ថែម​ទៀត



ភ្នំពេញ ៖ លោក ថេ​ង សុ​ថុល អភិបាលរង​និង​ជា​ប្រធាន​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​សែន​សុខ ជា​តំណាង​របស់ លោក លី សា​វេត អភិបាល នៃ​គ​ណៈ​អភិបាល ខណ្ឌ​សែន​សុខ បាន​នាំ​យក​អំណោយ របស់ សម្តេច កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន កាក​បាទក្រហមកម្ពុជា​​មក​ចែក​ជូន ប្រជាជន​ក្រីក្រ​និង​ចាស់ជរា ចំនួន​២០​គ្រួសារ​ទៀត​នៅ​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំង​
​ធ្នង់ កាលពី​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦។

សម្ភារៈ​អំណោយ​ដែល​ត្រូវ​បាន​នាំ​យក​មក​ចែក​ជូន​ជន​ក្រីក្រ​និង​ចាស់ជរា​នៅ​ពេល​នេះ គឺ​​ក្នុង​១​គ្រួសារៗ​ទទួល​បាន​នូវ ១/ អង្ករ ១​បាវ​ទម្ងន់​៣០​គីឡូក្រាម ២/ មី​កញ្ចប់​ចំ​នួ​ស​១​កេស​៣/ ត្រីខកំប៉ុង​ចំនួន​១០​កំប៉ុង ៤/ ភួយ មុង ក្រមា សារុង ១​ឈុត ៥/ ប្រាក់​ចំនួន​៣​ម៉ឺន​​រៀល និង​សប្បុរសជន​ជួយ​បន្ថែម​ក្នុង​មួយ​គ្រួសារ​ចំនួន​១​ម៉ឺន​រៀល​ទៀត​សរុប​៤​ម៉ឺន​រៀល។

កាលពី​សប្តាហ៍​មុន ថ្ងៃ​ទី​២៤ ខែមីនា លោក លី សា​វេត ក៏បាន​នាំ​យក​អំណោយ​របស់​សម្តេច​​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន មក​ចែក​ជូន​ប្រជាជន​ក្រីក្រ​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ចំនួន​២០​គ្រួសារ​ដែរ បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ទី ០១​ខែមេសា នេះ​បាន​នាំ​យក​អំណោយ​ទាំងនោះ​ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ​ទៀត​ដែរ​នៅ​ភូមិ​បា​យ៉ាប ​សង្កាត់​ភ្នំពេញ​ថ្មី ហើយ​ពេលនេះ​ថ្ងៃទី​០៦ បាន​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​មក​ចែក​ជូន​ប្រជាជន​ក្រីក្រ​២០​គ្រួសារ​បន្ថែម​ទៀត​នៅ​សង្កាត់​ក្រាំងធ្នង់ ដែល​គិត​ត្រឹម​ដើម​ខែមេសា​នេះ អនុសាខា​កាកបាទក្រហម​ខណ្ឌ​សែន​សុខ​បាន​ចែក​អំណោយ​ជូន​ជន​ក្រីក្រ​ចំនួន​២​ដង​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ មានការ​ត្រេកអរ​ជា​ខ្លាំង។

នៅ​ក្នុង​ពិធី​ចែក​អំណោយ​នោះ​លោក​អភិបាល​បាន​ធ្វើ​ការ​សំណេះសំណាល និង​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​ស​ម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី -​ហ៊ុន សែន ដែល​ជា​រឿយៗ​សម្តេច កិត្តិ តែងតែ គិតគូរ​ពី​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មាន​បញ្ហា​ជីវភាព​ក្រីក្រ ខ្វះខាត​ជីវភាព និង មាន​ជំងឺ​ដង្កាត់​ផ្សេងៗ នៅ​ទូទាំង​ប្រទេស។

ប្រជាជន​ដែល​បាទ​ទួល​អំណោយ បាន​នាំ​គ្នា​សម្តែង​នូវ​ក្តី​រំភើប​រីករាយ និង​បាន​អរគុណ​ដល់​លោក​អភិបាលខណ្ឌ ដែល​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត​ពាំនាំ​យក​អំណោយ​របស់​សម្តេច​​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត យក​មក​ចែក​ជូន​ពួកគាត់ ខ​ណៈ​ពេល​ដែល​គាត់​កំពុង​មាន​ជីវភាព​ខ្វះខាត៕

អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ​បន្ថែម​ទៀត អភិបាលខណ្ឌ​សែន​សុខ នាំ​យក​អំណោយ សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅ​ចែក​ជូន​ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ​បន្ថែម​ទៀត