សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ បាន​កេណ្ឌ​គ្នា​ឆ្មក់​ចូល​តំបន់​ចែក​ចាយ​គ្រឿងញៀន​នៅ​ម្តុំ​មុខ​អ​តី​តៈ​មន្ទីរពេទ្យ​លោកសង្ឃ មាន​ទីតាំង​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៦ ដែល​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ និង​ដកហូត​បាន​សម្ភារៈ​កែច្នៃ​សម្រាប់​
​ប្រើ​ប្រាស់​(​សេព ឬ​ជក់​)​ថ្នាំញៀន​មួយ​ចំនួន​តែ​មិនបាន​រឹបអូស​ថ្នាំញៀន​ពី​ពួកគេ​ទេ។

​សមត្ថកិច្ច​និយាយ​ថា ជនសង្ស័យ​ទាំង​១២​នាក់​នោះ​ ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ​លើក​ទី​១ កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៦​ចាប់​ខ្លួន​បាន​ចំនួន​៤​នាក់ ១/ ឈ្មោះ ចេង រស្មី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ២/ ឈ្មោះ ផល ចាន់ណា​រិ​ទ្ឋ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​៣/​ឈ្មោះ​ប៊ុន រតនា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​/ ៤​ឈ្មោះ​សឿន ណាក់ ភេទប្រុស​ អាយុ​២៣​ឆ្នាំ​។ លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា សមត្ថកិច្ច​បាន​កេណ្ឌ​កម្លាំង ទ្រង់ទ្រាយ​ធំ​ឆ្មក់​បង្ក្រាប​ទីតាំង​នេះ​បន្ត​ទៀត ជាល​ទ្ធ​ផល ចាប់ខ្លួន​ក្រុម​ជន​សង្ស័យ​ដែល​មាន​វត្ត​នៅ​ក្នុង​តំបន់​នេះ​បាន​ចំនួន​៨​នាក់ បន្ថែម​ទៀត​រួម​ទាំង​រឹបអូស​បាន​នូវ​ឧបករណ៍​កែច្នៃ​សម្រាប់ សេព​(​ជក់​)​ថ្នាំញៀន បាន​មួយ​ចំនួន​ជា​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​ផ្ទះជួល​ដែល​ពួកគេ​ជួល​ស្នាក់នៅ​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើ​ប្រាស់​ល្មើស​ច្បាប់​នៅ​ទីនោះ។

ក្រុម​ជន​ទាំ​១២​នាក់​នោះ ​ប៉ូលិស​កំពុង​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ​បន្ត និង​ធ្វើ​តេស្ត​ពិនិត្យ​ទឹក​​នោម​ពួកគេ​ដើម្បី​ឲ្យ​វា​ប្រាកដ​ថា តើ​ជនសង្ស័យ​ទាំងនោះ​មាន​ប៉ុន្មាន​នាក់​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំញៀន។

ភូមិ​ត្រពាំង​ឈូក ត្រង់​ចំណុច​មួយ​នៅ​ម្តុំ​មុខ​មន្ទីរ​ព្រះ​កុ​សុ​មះ​ ឬ​ ហៅ​ពេទ្យ​លោកសង្ឃ ជា​តំបន់​​ដែល​ល្បីឈ្មោះ​ខ្លាំងជាង​គេ នៅ​ភ្នំពេញ ក្នុង​ការ​បម្រើ​សេវាកម្ម​ជួញដូរ និង​ប្រើ​ប្រាស់​ថ្នាំញៀន​ដោយ​លួចលាក់​ខុសច្បាប់​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ ទីនោះ​ជា​កន្លែង​ជន​ពល​រក​ស៊ី និង​ជា​កន្លែង​បំពុល​បំផ្លាញ​ខួរក្បាល និង អនាគត​កូន​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​នាក់​មក​ហើ​យ​ឲ្យ​ធ្លាក់​នរក​ទាំង​ភ្នែក​ស្រស់។

ការ​បង្ក្រាប​ថ្នាំញៀន​នៅ​ទីនោះ មិន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ឡើយ​ពេលនេះ​ដោយហេតុថា​ពួកគេ​បាន​មើល​ឃើញ​ពី​ការអនុវត្ត​ច្បាប់​របស់​តុលាការ ពុករលួយ​ចាប់​លែង​ៗ​ជន​ល្មើស​មុខ​ដដែល​មក​ធ្វើ​សកម្ម​៕

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​បង្ក្រាប​តំបន់​ចែកចាយ​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់