លោកជំទាវ ម៉ែន សំអន​ អញ្ជើញ​ចូលរួម​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​ខេត្ត​ស្វាយរៀង​

លោកជំទាវ ម៉ែន សំអន​ អញ្ជើញ​ចូលរួម​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង ៖ លោកជំទាវ ​ម៉ែន ​សំអន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ខេត្ត​ស្វាយរៀង​ ដែល​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​ស្រុក/​ក្រុង​ទាំង​ប្រាំបី​ និង​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ និង​មានការ​ចូលរួម​ពី​ភ្ញៀវ​វៀតណាម​ដែល​មាន​ខេត្ត​ជាប់​ព្រំដែន​ខេត្ត​ស្វាយរៀង​ គឺ​ខេត្ត​ទ្បុ​ង ​អាន​ និង​ខេត្ត​តៃ​នី​ញ​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ ​ស្ថិតនៅ​សាល​ប្រជុំ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ​ក្រុង​ស្វាយរៀង​។​

លោកជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ​ម៉ែន​ សំអន​ បាន​មានប្រសាសន៍ថា ​ក្នុង​រយៈពេល​មួយ​ឆ្នាំនេះ​ថ្នាក់ដឹកនាំ​ខេត្ត​ ក៏ដូចជា​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ស្វាយរៀង​ បាន​ខិតខំ​បំពេញ​កិច្ច​ការងារ​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​ទទួល​បាន​ជោគជ័យ​មួយ​កម្រិត ​និង​ត្រូវ​ខិតខំ​បន្ត​ទៀត​នៅ​ឆ្នាំ​២០១៦​។​ ក្នុងនាម​លោកជំទាវ​ផ្ទាល់​ សូម​ធ្វើការ​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ត្រី​ជុំវិញ​ខេត្ត​ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំវក អដ្ឋស័ក ព.ស​២៥៦០​ គ.ស​២០១៦​នេះ​ សូម​ជូនពរ​ឲ្យ​ទទួល​បាន​សិរីសួស្ដី​ឆ្នាំ​ថ្មី​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ​ និង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ដឹក​ប្រទេស​តាំងពី​បាត​ដៃទទេ​ប្រែក្លាយ​ឲ្យ​មាន​ការ​រីកចម្រើន ​និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ​និង​មាន​សុខ​សន្តិភាព​ពេញ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។​

លោកជំទាវ ​ម៉ែន​ សំអន​ បាន​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​បាន​កៀរគរ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស​មក​បណ្ដាក់ទុន​រកស៊ី​ដូចជា ​ខេត្ត​ស្វាយរៀង​យើង​នេះ ​មាន​រោងចក្រ​សហគ្រាស​ជា​ច្រើន​បន្លែង​អាច​ស្រូប​យក​កម្មករ​និយោជិក​បាន​ប្រមាណ​ជាច្រើន​ម៉ឺន​នាក់ និង​បាន​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ផង​ដែរ​។​

លោកជំទាវ ​ម៉ែន​ សំអន​ ក៏បាន​ធ្វើការ​ជំរុញ​ដល់​កងកម្លាំងប្រដាប់អាវុធ ​និង​អាជ្ញាធរ​ខេត្ត​ស្រុក/ក្រុង​ ត្រូវ​អនុវត្តន៍​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​ល្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ ​និង​ត្រៀម​ក្នុង​ការ​ជួយសង្គ្រោះ​បន្ទាន់​នានា​ដូចជា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ អគ្គិភ័យ​ជាដើម​។

លោកជំទាវ​បាន​បញ្ជាក់​ថា ​ឆ្នាំ​ថ្មី​គឺ​​នាំ​មក​ការ​អភិវឌ្ឍ​ថ្មី​បន្ថែម​ទៀត​ និង​នាំមក​សិរីសួស្ដី​ដល់​សង្គមជាតិ​ខ្មែរ​ទាំង​មូល​។ នៅ​ក្នុង​ពិធី​ជូនពរ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ​ ក៏​មាន​ការ​ជូន​នូវ​បាច់​ផ្កា​វត្ថុ​អនុស្សាវរីយ​ដល់​គណៈ​អធិបតី​ពី​ភ្ញៀវ​វៀតណាម​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ​និង​ស្និទ្ធស្នាល​បំផុត​ផង​ដែរ​៕