ថៃ នរៈ​ពិ​ទូ ចូល​រោងការ ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កូនស្រី​លោក​មន្ត្រី​

ថៃ នរៈ​ពិ​ទូ ចូល​រោងការ ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កូនស្រី​លោក​មន្ត្រី​



ភ្នំពេញ​ ៖ បន្ទាប់ពី​ភ្ជាប់​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​កូនស្រី​លោក​មន្ត្រី​នគរបាល​ជាតិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ពេលនេះ​អតីត​Freshi Boy លោក ថៃ នរៈ​ពិ​ទូ បានសម្រេច​ចិត្ត​ជីវិត​អាពាហ៍​ពិពាហ៍​ជា​ផ្លូវការ​ហើយ​ កាលពី​ថ្ងៃ​ទី​០៨ ​ខែ​មេសា ​ឆ្នាំ​២០១៦​ ដោយមាន​ការចូលរួម​ពី​សំណាក់​ចាស់​ទុំ​ទាំងសងខាង និង​ញាតិមិត្ត ​ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជិត​ឆ្ងាយ​ជាច្រើន​នាក់​ផង​ដែរ។​

ពិធី​មង្គលការ​របស់​អតីត ​Freshi Boyចំណាត់ថ្នាក់​លេខ​១​​រាង​ខ្ពស់​សង្ហា​ លោក ថៃ នរៈ​ពិ​ទូ កាលពី​ម្សិលមិញ​ គឺ​បាន​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អាគារ​L​ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រមាណ​៧០​តុ​ឯណោះ។ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ជា​មិត្តភ័ក្ដិ​សិល្បៈ​រួម​អាជីព​ការងារ​ជាមួយ​ គឺ​មាន​ចំនួន​តិចតួច​បំផុត។

បើ​តាម​ប្រភព​ពី​អ្នក​សិល្បៈ​ដែល​ធ្លាប់​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ លោក ថៃ នរៈ​ពិ​ទូ បាន​បង្ហើប​ប្រាប់​ឲ្យ​ថា ​អតីត​Freshi Boy​ចំណាត់ថ្នាក់​លេខ​១ ​លោក ថៃ នរៈ​ពិ​ទូ និង​ភរិយា​វ័យ​ប្រហែល​គ្នា​ឈ្មោះ អោក រតនៈ​ប៉ុ​ណ្ណិ​កា គឺ​ពួកគេ​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ជិត​ឆ្នាំ​មក​ហើយ។​ ក្នុង​នោះ​ក៏​មាន​ការ​ឯកភាព​គ្នា​ពី​ចាស់ទុំ​ឪពុកម្ដាយ​ទាំងសងខាង​ ទើប​ឈាន​ដល់​ជីវិត​អាពាហ៍​ពិពាហ៍​យ៉ាង​ដូច្នេះ។

តាម​ការ​កត់​សម្គាល់​ លោក ថៃ នរៈ​ពិ​ទូ ចាប់​តាំងពី​ចូលខ្លួន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​មួយ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ ​គឺ​ពុំ​ដែល​ធ្លាប់​មាន​នរណា​បាន​ដឹង​ទេ​ថា លោក​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នារី​ណា​ម្នាក់​ឡើយ​ តែ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​ គឺ​ពេលនេះ​ត្រង់​តារា​រូប​នេះ​បាន​គ្រង​ឈុត​សំលៀកបំពាក់​ប្រពៃណី​កូនកំលោះ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ​ម្នាក់​មាន​ទីលំនៅ​ក្រុងភ្នំពេញ​ដែល​ជា​កូន​របស់​មន្ត្រី​នគរបាល​ម្នាក់៕ ថៃ នរៈ​ពិ​ទូ ចូល​រោងការ ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កូនស្រី​លោក​មន្ត្រី​
ថៃ នរៈ​ពិ​ទូ ចូល​រោងការ ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កូនស្រី​លោក​មន្ត្រី​

ថៃ នរៈ​ពិ​ទូ ចូល​រោងការ ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កូនស្រី​លោក​មន្ត្រី​