ក្រុម​គ្រួសារ​មួយ​អត់​អី​ស៊ី​អត់​ផ្ទះ​នៅ​ ថែមទាំង​កូន​នៅ​ក្នុង​បន្ទុក​១១​នាក់​ទៀត ​បាន​ទទួល​អំណោយ​សាខា​កាកបាទក្រហម

ក្រុម​គ្រួសារ​មួយ​អត់​អី​ស៊ី​អត់​ផ្ទះ​នៅ​ ថែមទាំង​កូន​នៅ​ក្នុង​បន្ទុក​១១​នាក់​ទៀត ​បាន​ទទួល​អំណោយ​សាខា​កាកបាទក្រហម



បន្ទាយមានជ័យ ៖ ក្រុម​គ្រួសារ​ទី​ទាល់ក្រ​មួយ​គ្រួសារ​គ្មាន​ផ្ទះ​នៅ​អត់​អី​ស៊ី​ថែមទាំង​មាន​កូន​ដល់​ទៅ​១១​នាក់​ទៀត ត្រូវ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​។ ក្រុមគ្រួសារ​ទីទាល់ក្រ​ថែមទាំង​កូន​ច្រើន​ទៀត​នោះ​មានឈ្មោះ​លី ​សុខុម អាយុ​៤៩ ប្រពន្ធ​មានឈ្មោះ​វ៉ា​ត់​ ឆ​វ័ន អាយុ​៤០​ឆ្នាំ គ្រួសារ​មួយ​នេះ​មាន​កូន​ដល់​ទៅ​១១​នាក់​ បង​គេ​ទាំងអស់​មាន​អាយុ​ត្រឹមតែ​១៤​ឆ្នាំ​ ចំណែក​កូនពៅ​មាន​អាយុ​៤​ឆ្នាំ ​នៅ​រស់​ក្នុង​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ក្រុម​គ្រួសារ​នេះ​គ្មាន​ដី គ្មាន​ផ្ទះ​សព្វថ្ងៃ​សុំ​សំយាក​ផ្ទះ​គេ​រស់នៅ​ហើយ​ក្រុម​គ្រួសារ​នេះ​ស្ទើរតែ​រកលុយ​ទិញ​អង្ករ​ហូប​១​ពេល​១​ពេល​ស្ទើរ​មិន​ចង់​គ្រប់​។

ក្រោយពី​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ស្រង់​ស្ថិតិ​ស្វែងរក​ជន​ក្រីក្រ​នៅ​តាម​ភូមិ​នោះ​រួចមក​ក៏​ប្រទះឃើញ​ក្រុម​គ្រួសារ​ដ៏​កម្សត់​នេះ​ ហើយ​ក្រុមការងារ​ភូមិ​បាន​ធ្វើ​ការ​ស្រង់​ឈ្មោះ​ក្រុម​គ្រួសារ​នេះ​យក​ឡើង​ទៅ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្តបន្ទាយ​មានជ័យ​ដើម្បី​ឲ្យ​សាខា​កាកបាទក្រហម​ចុះ​មក​ដោះស្រាយ​ជូន​។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​៨ ​ខែមេសា​ ឆ្នាំ​២០១៦​ លោក​លី​ សារី ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ និង ​ក្រុមការងារ​សាខា​កាកបាទក្រហម​ជាច្រើន​នាក់​ទៀត ​បាន​ចុះ​មក​សួរ​សុខ​ទុក​និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ក្រុម​គ្រួសារ​លោក​លី​ខុម ដល់​ផ្ទះ​ហើយ​សម្ភា​រៈ​ដែល​យក​ទៅ​ចែក​ជូន​មាន​គ្រឿង​ឧបភោគ​និង​បរិភោគ​ជាច្រើន​មុខ​និង​ថវិកា​មួយ​ចំនួន​១.៥០០០០​រៀល​ទៀត​ផង​។ ហើយ​នៅ​ពេល​ខាងមុខនេះ​លោក​លី​សារី​និង​ក្រុមការងារ​បានសម្រេច​ស្វែងរក​សប្បុរសជន​ក្នុងស្រុក​ឲ្យ​ជួយ​សាងសង់​ផ្ទះ​១​ខ្នង​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ពួកគាត់​មាន​ជម្រក​រស់នៅ​សមរម្យ​ដូច​គេ​ក្រោយពី​ចូលឆ្នាំ​ខ្មែរ​រួច​៕