ប៉ុប ពី លេច​ធ្លាយ​រូបថត​អាក្រាត​ផ្អើល​អស់​Friends​ក្នុង​ហ្វេ​ស​ប៊ុ​ក​

ប៉ុប ពី លេច​ធ្លាយ​រូបថត​អាក្រាត​ផ្អើល​អស់​Friends​ក្នុង​ហ្វេ​ស​ប៊ុ​ក​



ភ្នំពេញ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើងលើ​តារា​សម្ដែង​ភេទ​ទី​៣ ​កញ្ញា ប៉ុប ពី ខណៈ​ដែល​ថ្មីៗ​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook ត្រូវ​បាន​បែក​ធ្លាយ និង​បង្ហោះ​រូបភាព​អាក្រាត​កាយ​មួយ​ល្វែង​លើ​របស់​នាង​ ក្នុង​បណ្ដាញ​ដ៏​ពេញ​និយម​មួយ​នេះ​ ហើយ​គេ​មិន​ដឹង​ថា​ការ​បង្ហោះ​នេះ​ក្នុង​ចេតនា​អ្វី​នោះ​ទេ។

តារា​សម្ដែង​ភេទ​ទី​៣ ​ដែល​ដោះដូរ​ប្រអប់លេខ​ឲ្យ​ក្លាយ​ជា​ស្រី​ពេញលក្ខណៈ​ កញ្ញា ប៉ុប ពី ត្រូវ​បាន​គេ​ដឹង​ថា នាង​មិន​ត្រឹមតែ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​លើ​ការ​កែ​កុន​ភេទ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​បាន​បង្កើន​នូវ​ភាព​ល្បីល្បាញ​បាន​កាន់​តែង​ខ្លាំង​ផង​ដែរ​ តាមរយៈ​ការ​សម្ដែង​ភាពយន្ត​ និង​ធ្វើជា​ពិធី​ការិនី​។​

ភាព​លេច​ធ្លោ​លើ​រូប​សម្ផស្ស​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​តារា​សម្ដែង​ភេទ​ទី​៣​រូប​នេះ​ កាន់តែ​កាក់​កប​ជាមួយ​អាជីព​ជា​អ្នក​សិល្បៈ​ហើយ​នេះ ​ក៏​ជា​ឱកាស​ស្វែងរក​សុភមង្គល​ស្នេហា​សាង​គ្រួសារ​ដូច​មនុស្ស​ទូទៅ​ផ្សេងៗ​ទៀត​ដែរ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​ថ្មីៗ​នេះ​ស្រាប់តែ​កើត​រឿង​ភ្ញាក់ផ្អើល​សម្រាប់​មហាជន​ ក៏ដូចជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​ដែល​រូបភាព​អាក្រាត​កាយ​របស់​កញ្ញា ប៉ុប ពី ត្រូវ​បាន​បែក​ធ្លាយ ​និង​បាន​សរសេរ​ថា សុំ​Post រូប​មួយទៀត​ឈប់​ហើយ​។ ​តាមរយៈ​រូបភាព​នេះ​ធ្វើ​ឲ្យ​បុរសៗ​មិនតិច​ទេ​ដែល​បានឃើញ​ហើយ​ស្ទើរតែ​ឈាម​ច្រមុះ ព្រោះតែ​រូបរាង​ស្រឡូន សាច់​ម៉ដ្ឋ​ ដើម​ទ្រូង​ស​ស្អាត​របស់​នាង​។

បើតាម​ការសង្កេត​ឃើញ​លើ​រូបថត​មួយ​ស្លឹក​របស់​តារា​ភេទ​ទី​៣​ដែល​ឆក់​ប្រជាប្រិយភាព​ល្បី​ល្បាញ​តាមរយៈ​ការ​ស្លៀកពាក់ បញ្ចេញ​សាច់​មិន​ប្រណី​ដៃ​ និង​មិន​ក្រែង​ចិត្ត​ទស្សនិកជន​នាង ប៉ុប ពី​បាន​បង្ហាញ​វត្តមាន​ជាមួយ​រូបរាង​អាក្រាត​កាយ​ល្វែង​លើ ​គ្រាន់តែ​បិទបាំង​កន្លែង​សំខាន់​ប៉ុណ្ណោះ។​

នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦​នេះ ​កម្ពុ​ជាថ្មី​មិនទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​តារា​សម្ដែង​នាង ប៉ុប ពី បានទេ​ ព្រោះ​លេខ​ទូរស័ព្ទ​០៩៣……០៥៥ ដែល​នាង​ធ្លាប់​ប្រើ​ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នកទទួល​ជំនួស​ហើយ​ប្រាប់​ថា ​លេខ​នេះ​មិនមែន​របស់ ប៉ុប ពី ទេ ​រួច​ក៏បាន​ចុច​ផ្ដាច់ការ​ទំនាក់​ទំនង​វិញ​ភ្លាមៗ​។ ​ដូច្នេះ​កម្ពុជា​ថ្មី​រង់​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ចេញ​មុខ​បំភ្លឺ​ពី​សំណាក់​កញ្ញា ប៉ុប ពី ជុំវិញ​បញ្ហា​នៃ​ការ​បែក​ធ្លាយ​រូប​អាក្រាត​ខាងលើ​ ដើម្បី​ឲ្យ​មហាជន​អស់​មន្ទិល៕ ប៉ុប ពី លេច​ធ្លាយ​រូបថត​អាក្រាត​ផ្អើល​អស់​Friends​ក្នុង​ហ្វេ​ស​ប៊ុ​ក​

ប៉ុប ពី លេច​ធ្លាយ​រូបថត​អាក្រាត​ផ្អើល​អស់​Friends​ក្នុង​ហ្វេ​ស​ប៊ុ​ក​

ប៉ុប ពី លេច​ធ្លាយ​រូបថត​អាក្រាត​ផ្អើល​អស់​Friends​ក្នុង​ហ្វេ​ស​ប៊ុ​ក​