គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​មេសា​ កើតឡើង​១៥​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​មេសា​ កើតឡើង​១៥​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រា​ប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើ​ត​ឡើង​ចំនួន ១៥​លើក ក្នុង​នោះ​យប់ ៧​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៩​នាក់ ( ស្រី ២​នាក់ ) រង​របួ​ស​ធ្ងន់ ៩​នាក់ ( ស្រី ២​នាក់ ) និង​របួសស្រាល ៤​នាក់ ( ស្រី ១​នាក់ )។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៥​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៦​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន ៤​គ្រឿង និង​អ្នក​ថ្មើរជើង ៣​នាក់។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរា​ច​រណ៍ រួមមាន ល្មើស​ល្បឿន ៩​លើក , មិន​ប្រកាន់​ស្តាំ ២​លើក ,​មិន​គោរព​សិទ្ធិ ២​លើក ,​ស្រវឹង ១​លើក និង​ងងុយដេក ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៤​នាក់ ( យប់ ៨​នាក់ )។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨​លើក ផ្លូវ​ខេត្ត – ក្រុង ចំនួន ៥​លើក និង​ផ្លូវលំ​ចំនួន ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៧​លើក រថយន្ត​ធុន​ធំ ២​លើក គោយន្ត ១​លើក និង​ណូរី ១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តកំពង់ឆ្នាំង ២​លើ​ក ស្លាប់ ៣​នាក់ ( ស្រី ១​នាក់ ) ខេត្តព្រៃវែង ២​លើក ស្លាប់ ១​នាក់ ( ស្រី ) របួស ៣​នាក់ ( ស្រី ២​នាក់ ) ខេត្តកណ្តាល ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តស្ទឹងត្រែង ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្ត​ប៉ៃលិន ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់​និង​ខេត្តព្រះ​វិ​ហារ ១​លើក ស្លាប់ ១​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យា​ន​យន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤១៧៣​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៥​៨​​៦​គ្រឿង និង​ពិន័យ​សរុប ២៥៨៧​គ្រឿង៕