រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហាមប្រាម​អគ្គ​ពន្ធនាគារ​ថ្មី​កុំ​ប្រើ​សិទ្ធិ​គណៈកម្មការ​អន្តរក្រសួង​ដោះលែង​អ្នកទោស

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហាមប្រាម​អគ្គ​ពន្ធនាគារ​ថ្មី​កុំ​ប្រើ​សិទ្ធិ​គណៈកម្មការ​អន្តរក្រសួង​ដោះលែង​អ្នកទោស



ភ្នំ​ពេ​ញ ៖ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​ហាមប្រាម អគ្គនាយក​ពន្ធនាគារ​ទើប​ទទួល​ការតែងតាំង​ថ្មី មិន​ឲ្យ​យក​សិទ្ធ​អំណាច​គណៈកម្មការ​អន្តរក្រសួង​ស្តី​ពី​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ទៅ​ប្រើ​ប្រាស់​ដើម្បី​ដោះលែង​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ។ កា​ហាមប្រាម បាន​ធ្វើឡើង​បន្ទាប់ពី​កន្លងមក​មាន​មហាជន​បាន​រឹះ​គន់​ថា​មាន​ជនល្មើស​មួយ​ចំនួន កម្លាំង​នគរបាល​ខិតខំ​តាម​ចាប់​ខ្លួន​បាន​ហើយ បែរជា​ចុងក្រោយ ជនល្មើស​និង​អ្នកទោស​នោះ​ត្រូវបាន​ដោះលែង​ដោយ​តុលាការ និង​ពន្ធនាគារ។

​នៅក្នុង​ពិធី​ប្រកាស​មុខដំណែង ផ្លាស់ប្តូរ​អគ្គនាយក អគ្គនាយដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ល្ងាច​ថ្ងៃទី​៨ ខែមេសា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា ពន្ធនាគារ​គឺជា​អង្គភាព​ដំបូង​គេ ដែល​បាន​វាយតំ​លៃ​អ្នកទោស និង​ដាក់ឈ្មោះ​អ្នកទោស​បញ្ជូន​ទៅ​គណៈកម្មការ​អន្តរក្រសួង​បន្ធូរបន្ថយ និង​លើកលែង​ទិស ដើម្បី​ធ្វើការ​ពិភាក្សា សម្រេច​ថ្វាយ​បណ្តា​ឈ្មោះ​អ្នកទោស​នោះ​ទៅ​ព្រះមហាក្សត្រ​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា ដើម្បី​ព្រះរាជទាន​បន្ធូរ​បន្ថយ និង​ដោះលែង​អ្នកទោស។

សម្តេច​ក្រឡាហោម ស ខេង ថា គ្រប់​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ គឺ​មានតែ​ថ្នាក់ដឹកនាំ​ពន្ធនាគារ និង​មន្ត្រី​ប្រធាន​ពន្ធនាគារ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត ជា​អ្នក​ដឹង​ថា ​តើ អ្នកទោស​នោះ កែប្រែ​ខ្លួន​ឬ​មិន​កែប្រែ​ខ្លួន ហើយ​ការ​កែ​ប្រែខ្លួន​នោះ​មន្ត្រី​ពន្ធនាគារ​មិនអាច​ទៅធ្វើ​ទារុណកម្ម​ដើម្បី​ឲ្យ​គេ​ធ្វើការ​កែប្រែ​ខ្លួន​នោះទេ​។

ក្នុង​ឱកាស​សម្តេច​ក្រឡា​ហោម បាន​កំណត់​ទៅតាម​វិធានការ​ច្បាប់​ថា សម្រាប់​អ្នកទោស​ជាប់​ពីបទ​ចាប់ជំរិត គឺ​មិនអាច​ផ្តល់​ការលើកលែង​បានទេ ពោល​គឺ​ត្រូវ​ដាក់​ឲ្យ​គេ​ជាប់​មួយ​ជីវិត ចំណែក​ឯ​អ្នកទោស​គ្រឿងញៀន ក៏​ត្រូវ​រឹត​បន្តឹង​ដូចគ្នា​ដែរ ក្នុងនោះ​អ្នកទោស​ជាប់​បទ​ប្លន់​ប្រដាប់អាវុធ ក៏ត្រូវ​បានផ្តល់​បន្ធូរ​បន្ថយ​បានដែរ។

បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​មាន​អ្នកទោស​កំពុង​ជាប់ពន្ធនាគារ​មាន​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ​ជាង​១៥០០​នាក់​។ ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ ការពិភាក្សា​ការដោះលែង និង​បន្ធូរ​បន្ថយ​អ្នកទោស​ត្រូវ​ពន្យារ​ពេល ហើយ​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​រួមគ្នា​នៅក្នុង​ឱកាស​ថ្ងៃបុណ្យ​ពិសាខបូជា​នាពេល​ខាងមុខ។

សម្តេច​ក្រឡាហោម បាន​ស្នើ​ថា ថ្នាក់ដឹកនាំ​ពន្ធនាគារ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ បុណ្យពិសាខបូជា និង​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​រៀបចំ​ឈ្មោះ​អ្នកទោស និង​រៀបចំ​ពី​បទ​ជាប់ចោទ ឲ្យ​បានច្បាស់លាស់​មុននឹង​ដាក់ជូន​គណៈកម្មកា​រ​អន្តរក្រសួង​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ធ្វើការ​ពិភាក្សា។

គួរ​បញ្ជាក់ នៅ​ថ្ងៃ​នេះ ការប្រកាស​ផ្លាស់​ប្តូ​អគ្គ​នាយ​ពន្ធនាគារ​ត្រូវ​បានធ្វើ​ឡើងជា​ផ្លូវការ​ដោយ​ក្នុងនោះ លោក ច័ន្ទ គឹម​សេង ត្រូវ​បាន​ព្រះរាជ​ក្រឹត្យ​តែងតាំង ជា​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ អគ្គនាយក អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ជំនួស លោក គុយ ប៊ុនសន ដែល​ត្រូវបានតែងតាំង​ជា ទីប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។

ក្នុង​ឱកាស​ប្រកាស​តែងតាំង​នោះ ក៏​មាន​មន្ត្រី​៧​រូប​ទៀត ត្រូវ​បាន​ប្រកាស​មុខ​ដំណែង​តែងតាំង​ជា​អគ្គនាយករង​ពន្ធនាគារ ប្រធាន​នាយកដ្ឋាន ហើយ មាន​លោក ប៉ាល ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​បន្ថែម​មុខងារ​ទទួលបន្ទុក​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ជំនួស​លោក នុត សាអាន​ផងដែរ។

សម្រាប់​ការ​ផ្លាស់ប្តូ​អគ្គនាយក​ពន្ធនាគារ​នោះ ត្រូវ​បាន​សម្តេច​ឡា​ហោម ស ខេង អះអាង ដោយសារ​អតីត​អគ្គនាយក​ពន្ធនាគារ លោក គុយ ប៊ុនសន មាន​បញ្ហា​ផ្នែក​សុខភាព ដែល​ត្រូវធ្វើ​ការព្យាបាល៕

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហាមប្រាម​អគ្គ​ពន្ធនាគារ​ថ្មី​កុំ​ប្រើ​សិទ្ធិ​គណៈកម្មការ​អន្តរក្រសួង​ដោះលែង​អ្នកទោស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហាមប្រាម​អគ្គ​ពន្ធនាគារ​ថ្មី​កុំ​ប្រើ​សិទ្ធិ​គណៈកម្មការ​អន្តរក្រសួង​ដោះលែង​អ្នកទោស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហាមប្រាម​អគ្គ​ពន្ធនាគារ​ថ្មី​កុំ​ប្រើ​សិទ្ធិ​គណៈកម្មការ​អន្តរក្រសួង​ដោះលែង​អ្នកទោស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហាមប្រាម​អគ្គ​ពន្ធនាគារ​ថ្មី​កុំ​ប្រើ​សិទ្ធិ​គណៈកម្មការ​អន្តរក្រសួង​ដោះលែង​អ្នកទោស