ពិធី​សំណេះសំណាល​ជាមួយ​យុវជន​ស្រុក​លើកដែក

ពិធី​សំណេះសំណាល​ជាមួយ​យុវជន​ស្រុក​លើកដែក



កណ្ដាល​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​០៨​ ខែ​មេសា ​ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​លើកដែក បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុកលើ​ដែក ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ លោក​ហេង រតនា សមាជិក​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្ត​កណ្តាល និង​អនុប្រធាន​ទី​២​គណៈ​អចិន្ត្រៃយ៍ គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​លើកដែក ទទួលបន្ទុក​ការងារ​យុវជន និង​អញ្ជើញ​ជា​សមាជិក​សមាជិកា​មាន ក្រុមការងារ គណៈ​ពង្រឹង​ស្រុក ផ្នែក​យុវជន គណៈកម្មាធិការ​បក្ស​ស្រុក​ ក្រុមការងារ​យុវជន ស្រុក ​និង​សកម្មជន​ យុវជន ភូមិ ​ ឃុំ ​សាលារៀន និង​ក្រុម​យុវជន​សហជីព​ប្រមាណ​៤៤០​នាក់។

ដំណើរការ​នៃ​កម្មវិធី​រួម​មាន ​៖ ​
១.ប្រកាស​ហេតុ ប្រកាស​សមាសភាព​
២.គោរព​ភ្លេងជាតិ ភ្លេង​បក្ស
៣. របាយ​ការ​ស្វាគមន៍​របស់​លោក សោម ផល្លា សមាជិក​អចិន្ត្រៃយ៍​បក្ស​ស្រុក និង​ជា​តំណាង​លោក​ប្រធាន​គណបក្ស​ស្រុក
៤. របាយការណ៍​យុវជន​របស់ លោក ឆើ​ម សេរី​វឌ្ឍន៍ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​
៥. មតិ​សំណេះសំណាល​របស់​ឯក​ឧត្ដ់ ហេង រតនា ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​ ÷​
– ពាក់ព័ន្ធ​គម្រោង និង​ផែនការ​បុណ្យចូលឆ្នាំ​
-​ឲ្យ​ក្រុមការងារ​យុវជន​ឃុំ​និង​ស្រុក បង្កើត​ឲ្យ​មាន​លេខ​កុង​ធានា​គារ​ផ្ទាល់ខ្លួន​
-​បញ្ហា​ច្បាប់បោះឆ្នោត ថ្មី​
– បញ្ហា​ទាក់ទង​និង​ប្រវត្តិ ខ្មែរក្រហម និង​សង្គ្រាម ប្រវត្តិសាស្ត្រ
-​បញ្ហា​យុវជន​ត្រូវ​ធ្វើជា​យុវជន​ល្អ​និង​ជា​គំរូ​ល្អ ដល់​សង្គម​
-​ត្រូវ​ស្វែងយល់​ច្បាស់​នូវ​សភាព​ការ​ការពិត​និង​ជាក់ស្តែង
-​បញ្ហា​ប្រឡង​សិស្ស​ពូកែ​នៅពេល​ខាងមុខ ឯក​ឧ​ត្ត​មបាន បានផ្តល់​ថវិកា​​ចំពោះ​អ្នក​ជាប់ លេខ​១ ទទួល​បាន ថវិកា​៥០០$ អ្នក​លេខ​២​ទទួល បាន​៣០០$ និង​អ្នក​លេខ​៣​ទទួល​បាន​២០០$
-​ទាក់ទង​នឹង​ការបើក វគ្គ​បណ្ដុះបណ្ដាល​ជំនាញ វិជ្ជាជីវៈ​ដល់​យុវជន និង​ត្រូវ​មាន​កម្មវិធី​កម្មសិក្សា។ ឯកឧត្តម​ បាន​ចែក​ថវិកា​ដល់​សមាជិក​សមាជិកា​ ដែល​បាន​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ ២០០០០៛ និង​ផ្តល់ជូន​ដល់​យុវជន​ឃុំ​ទាំង ៧ ដើម្បី​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ ឃុំ​នីមួយ​ទទួលបាន​១ លាន​រៀល​និង​បញ្ចូល​ថវិកា​ចូល​កុង សម្រាប់​ធ្វើ​សកម្មភាព​ផ្សេងៗ ចំនួន​១​លាន​រៀល៕