មិត្តភ័ក្ដិ​ស្គាល់គ្នា​៣​ខែ​ យក​ស្រី​មួយ​រួមរ័ក​២​នាក់​ ខណៈ​ចូល​​ងូតទឹក ​ត្រូវ​មិត្ត​ភ័ក្តិ​យក​ម៉ូតូ​បាត់

មិត្តភ័ក្ដិ​ស្គាល់គ្នា​៣​ខែ​ យក​ស្រី​មួយ​រួមរ័ក​២​នាក់​ ខណៈ​ចូល​​ងូតទឹក ​ត្រូវ​មិត្ត​ភ័ក្តិ​យក​ម៉ូតូ​បាត់



ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​មិត្តភ័ក្ដិ​ទើបនឹង​ស្គាល់គ្នា​បាន​៣​ខែ​លួច​ម៉ូតូ​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង​ទៅ​បាត់ បន្ទាប់​ពី​យុវជន​រងគ្រោះ​នាំ​ស្រី​ម្នាក់​ទៅ​ដេក​រួមរ័ក​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​២​នាក់​ជា​មួយ​ជនសង្ស័យ ខណៈ​ជនរងគ្រោះ​ចូល​ងូតទឹក​ ជនសង្ស័យ​ក៏បាន​យក​សោ​ចាក់​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ហើយ​ជន​រងគ្រោះ​ បាន​នាំ​បងថ្លៃ​ជនសង្ស័យ​យក​ប្រគល់​ឲ្យ​ប៉ូលិស។​ ហេតុការណ៍​នេះ​មានការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង០២​នាទី​ភ្លឺ​ថ្ងៃទី​៩​ ខែមេសា ​ឆ្នាំ​២​០​១៦​ នៅផ្ទះ​សំណាក់ យីហោ​បឹង​លាភ ស្ថិតនៅ​ផ្លូវ​បេតុង​ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ។​

ជនសង្ស័យ ឈ្មោះ ផាន់ ឈី​ង អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ក្រាំងចេក ស្រុក​ឧត្តុង្គ ​ខេត្តកំពង់ស្ពឺ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ពេជ្រ បូរី អាយុ​២៥​ឆ្នាំ ជា​កម្មករ​ទឹកបរិសុទ្ធ​វី​តាល់ ​ស្នាក់​នៅ​​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ។ រីឯ​បង​ថ្លៃ​របស់​ជនសង្ស័យ​ ដែល​គេ​ឃាត់​មក​ប្ដឹង​សមត្ថកិច្ច​នោះ ឈ្មោះ ​ហ៊ៀ​ម តុលា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន​ត្រជាក់ ស្នាក់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា។​

បើ​តាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​មុន​កើតហេតុ​ពួកគេ​ទាំង​៣​នាក់ មាន​ជនរងគ្រោះ ជនសង្ស័យ និង​បងថ្លៃ​របស់​ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​រាំ​លេង​ក្នុង​ពិធី​ជប់លៀង​មួយ​នៅក្នុង​រោងចក្រ អិន​ជា ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ពេល​ផឹក​ស៊ី​ស្រវឹង​យប់​ជ្រៅ ក៏បាន​ទៅ​រក​ស្រី​ម្នាក់​១​ទៅ​ដេក​ ដើម្បី​បន្ធូរ​អារម្មណ៍ នៅផ្ទះ​សំណាក់​បឹង​លាភ។​

ប្រភព​បន្ត​ថា ពេលនោះ​ជនរងគ្រោះ ​និង​ជនសង្ស័យ​ ដោយសារតែ​ពួកគេ​ទាំង​២​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ក៏​យក​ស្រី​១​ រួមរ័ក​២​នាក់ ក្នុង​បន្ទប់​តែមួយ ចំណែក​បង​ថ្លៃ​របស់​ជនសង្ស័យ​យក​ស្រី​១​ដេក​ម្នាក់ឯង​ក្នុង​បន្ទប់​ផ្សេង​មួយទៀត។ ពេល​ម៉ោង​៥​ជាង​ទៀបភ្លឺ ឆ្លៀត​ជនរងគ្រោះ​ចូល​ងូតទឹក ដោយ​ទុក​សោ​ម៉ូតូ​នៅ​នឹង​ចង្កេះ​ខោ ចេញពី​បន្ទប់ទឹក​មកវិញ ស្រាប់តែ​បាត់​ជនសង្ស័យ​ និង​ស្រី​នោះ ​ពេល​ចេញ​មក​មើ​ល​ម៉ូតូ​ក៏​បាត់​ឈឹង​តែម្តង ហើយក៏​ផ្អើលឆោឡោ ទៅ​ហៅ​បងថ្លៃ​ជនសង្ស័យ ​ដែល​ដេក​បន្ទប់​ផ្សេងគ្នា​នោះ មក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍។​

បច្ចុប្បន្ន ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ជនសង្ស័យ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​អន្ត​រាគមន៍​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស៕

មិត្តភ័ក្ដិ​ស្គាល់គ្នា​៣​ខែ​ យក​ស្រី​មួយ​រួមរ័ក​២​នាក់​ ខណៈ​ចូល​​ងូតទឹក ​ត្រូវ​មិត្ត​ភ័ក្តិ​យក​ម៉ូតូ​បាត់