ស្ត្រី​ទីទ័លក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ បាន​អំពាវនាវ​សុំ​ការសង្គ្រោះ​ពីស​ប្បរ​សជន

ស្ត្រី​ទីទ័លក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ បាន​អំពាវនាវ​សុំ​ការសង្គ្រោះ​ពីស​ប្បរ​សជន



ភ្នំពេញ ៖ ស្ត្រី​ទីទ័ល​ក្រលំបាក​ក្នុង​ជីវភាព រស់នៅ​ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ត្រូវ​ប្ដី​ចេញ​ទៅ​រក​ការងារ​ធ្វើ​រយៈពេល​៤​ទៅ​៥​ខែ​កន្លង​មក​ហើយ​ពុំ​មាន​ដំណឹង ចំណែក​ខ្លួន​មាន​ជំងឺ​ទើប​វះ​គីស​រួច ហើយ​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​(​រលាក​បាត​ភ្នែក​)​ថែមទៀត ដែល​បច្ចុប្បន្ន​កំពុង​ចាប់ផ្ដើម​មើល​ឃើញ​ព្រិលៗ​បន្តិច​ម្ដងៗ​ពី​មួយ​ថ្ងៃ​ទី​មួយថ្ងៃ ឈាន​ទៅ​ងងឹត​ភ្នែក​ទាំងស្រុង​ក្នុង​ពេល​ខាងមុខនេះ​ប្រសិនបើ​គ្មាន​ការជួយ​សង្គ្រោះ​ទាន់ពេល​ទេនោះ។

នេះ​ជា​ការ​បញ្ជាក់​ពី​លោកស្រី អាន ផល្លា ប្រធាន​សមាគមនារី​ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ក្នុង​ឱកាស​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ជូន​កាលពី​រសៀល​ថ្ងៃទី​០៨ ខែមេសា​នេះ។
​ស្ត្រី​ទុរគត ឈ្មោះ សុះ រ៉ានី អាយុ​៣០​ឆ្នាំ មាន​កូន​៣​នាក់ និង​មាន​ម្ដាយ​ចាស់​ចាស់​ង​ងិ​ត​ភ្នែក​អាយុ​៦៥​ឆ្នាំ ជា​បន្ទុក​របស់​នាង​ពីមុនមក ឥឡូវ​បន្ទុក​ដោះស្រាយ​ជីវភាព​ធ្លាក់​លើ​ម្ដាយ​ងងឹត​ដើរ​សុំ​គេឯង​ក្នុង​មូលដ្ឋាន​ក្បែរៗ​ផ្ទះ ក្រៅពី​អាជ្ញាធរ​ភូមិ សង្កាត់ កាកបាទក្រហម​ខណ្ឌ ផ្ដល់ជូន​។ ដោយ​គ្មានអ្វី​ទីពឹង​នាង​បាន​អំពាវនាវ​យ៉ាង​ទទូច​សុំ​ក្ដីមេត្តា ករុណា និង ការ​សន្ដោស​ប្រណី ពីស​ប្បុរ​សជន​នានា​ដែលមាន​ធនធាន សូម​ជួយ​ព្យាបាល​ដល់​នាង​ផង​ដើម្បី​អាច​ចិញ្ចឹម​កូន និង​ម្ដាយ​ពិការ​ភ្នែក​បន្តទៀត។

គួរ​បញ្ជាក់​ថា អំណោយ​សង្គ្រោះ​ដែល​លោកស្រី អាន ផល្លា ភរិយា លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ផ្ដល់​ជូន​ដល់​គ្រួសារ​ទុរគត​ជន​នេះ រួមមាន អង្ករ​ចំនួន​៤០​គីឡូ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​, មី​១​កេស ស្កសរ​២​គីឡូ ក្រណាត់​ស ២​អាវ និង​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល ដែលជា​ការចូលរួម​រំលែក​ការ​លំបាក​ក្នុង​ជីវភាព។

ដោយ​មើល​ឃើញ​ការ​ខ្វះខាត​លោកស្រី​បានផ្ដល់​កង់​១ ដើម្បីឱ្យ​ក្មួយ​ជិះ​ទៅ​រៀន និង បាន​ផ្ដាំផ្ញើរ​ត្រូវខិតខំ​រៀន​សូត្រ ហើយ​ពេល​ប្រឡង​ជាប់​លោកស្រី​មាន​អាហារូបករណ៍​របស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​ឱ្យ​សិក្សា​បន្ត​ដោយ​គ្មាន​ការបង់​ប្រាក់កាស​អ្វី​ឡើយ​៕

ស្ត្រី​ទីទ័លក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ បាន​អំពាវនាវ​សុំ​ការសង្គ្រោះ​ពីស​ប្បរ​សជន ស្ត្រី​ទីទ័លក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ បាន​អំពាវនាវ​សុំ​ការសង្គ្រោះ​ពីស​ប្បរ​សជន ស្ត្រី​ទីទ័លក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ បាន​អំពាវនាវ​សុំ​ការសង្គ្រោះ​ពីស​ប្បរ​សជន