គណៈកម្មការ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​អនុវត្ត​ធម៌​ក្ដៅ​ ធ្វើ​ការ​រុះរើ​តូប​លក់ដូរ ​នៅ​តាម​បណ្ដោយ​ឆ្នេរ ចុង​អូរ​ឈើទាល

គណៈកម្មការ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​អនុវត្ត​ធម៌​ក្ដៅ​ ធ្វើ​ការ​រុះរើ​តូប​លក់ដូរ ​នៅ​តាម​បណ្ដោយ​ឆ្នេរ ចុង​អូរ​ឈើទាល

ព្រះសីហនុ ​៖​ កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦ បាន​ចុះ​ធ្វើការ​រុះរើ​សំណង់​តូប​លក់ដូរ នៅ​តាម​បណ្ដោយ​ឆ្នេរ​ចុង​អូរ​ឈើទាល ខាងមុខ​ដី​ក្រុមហ៊ុន សុខ គង់ (​អតីត​ដី​ក្រុមហ៊ុន​អា​រី​ស្តុ​ន​) ដោយ​ក្នុង​នោះ​គេ​សង្កេតឃើញ​អាជ្ញាធរ​ខេត្ត​ បាន​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន​០២​គ្រឿង និង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ ប៉េអឹម​ ប្រមាណ​ជាង​១០០​នាក់ និង​កម្មករ ជា​ច្រើន​អ្នក​សម្រាប់​ជំនួយ​ក្នុង​ការ​រុះរើ​ផង​ដែរ។

ក្នុង​សកម្មភាព​រុះរើ បើទោះបីជា​កន្លងមក មានការ​តវ៉ា​យ៉ាង​ក្តៅ​គគុក​ពី​សំណាក់​ម្ចាស់​តូប​ខាងលើ​ក៏ដោយ តែ​សម្រាប់​ពេលនេះ គេ​ហាក់​ដូច​ជា​មិន​ឃើញ​មាន ក្រុម​អាជីវករ​មួយ​ណា​ ធ្វើការ​តវ៉ា​អ្វី​ឲ្យ​ជា​ដុំកំភួន​នោះ​ទេ ​ដោយ​ក្រុម​អាជីវករ​ទាំង​នោះ ម្នាក់ៗ​ខិតខំ​ធ្វើការ​រុះរើ​តូប​ដោយ​ខ្លួនឯង ព្រោះ​​​បើ​បណ្ដោយ​ឲ្យ​ក្រុមការងារ​របស់​ថ្នាក់​ខេត្ត ចុះ​ធ្វើការ​រុះរើ​សម្ភារៈ​របស់​ពួកគាត់ ​​អាច​នឹង​មាន​ការខូចខាត​ធ្ងន់ធ្ងរ។

លោក​លី វ៉ាន់ដា ​អភិបាលរងក្រុង​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​ថា តូប​លក់ដូរ​នៅ​តាម​ឆ្នេរសមុទ្រ ដែល​ត្រូវ​រុះរើ​ខាង​លើ​ មាន​ចំនួន​ប្រមាណ​៤៨​តូប ហើយ​ការ​រុះរើ​នេះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត តម្រូវ​ឲ្យ​ធ្វើ​ការ​រុះរើ​ឲ្យ​ហើយ​រួចរាល់ ក្នុង​ថ្ងៃ​នេះ​ បើ​ទោះជា​មានការ​តវ៉ា​យ៉ាងណាក៏ដោយ។

គួរ​រំលឹក​ផង​ដែរ​ថា តូប​លក់ដូរ​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ​តំបន់​ចុង​អូរ​ឈើទាល​ខាង​លើ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​រួច​ហើយ​ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៦ ​តម្រូវ​ឲ្យ​ធ្វើ​ការ​រុះរើ​ឲ្យ​អស់​នូវ​តូប​លក់ដូរ ដោយ​ខ្លួនឯង ដោយ​សេចក្តីជូនដំណឹង​នោះ បាន​កំណត់​រយៈពេល​៣០​ថ្ងៃ ប៉ុន្តែ​សម្រាប់​មកដល់ពេលនេះ ​ការកំណត់​រុះរើ​បាន​ផុត​ឱសានវាទ រយៈពេល​ជាង​២​ខែ​មក​ហើយ តែ​ក្រុម​អាជីវករ​ខាងលើ ហាក់​បីដូច​ពុំ​ព្រម​ធ្វើ​ការ​រុះរើ​នោះ​ទេ ដោយ​ពួកគេ​ព្យាយាម​ធ្វើការ​តវ៉ា​ជាមួយ​អាជ្ញាធរ​ខេត្ត ជាច្រើនលើក​ច្រើន​សា។ ប៉ុន្តែ​លទ្ធផល ដដែល​ជា​ដដែល គឺ​គោលជំហរ​របស់​អាជ្ញាធរ​ខេត្ត មិន​អនុញ្ញាត​ឲ្យ​មាន​សំណង់​បែប​អនាធិបតេយ្យ នៅ​តាម​តំបន់​ឆ្នេរ​ខាងលើ​នោះ​ឡើយ ​ព្រោះតែ​ការ​រឹងទទឹង មិន​ព្រម​រុះរើ​បែប​នេះ​ហើយ​ ទើប​បាន​ជា​អាជ្ញាធរ​ខេត្ត​ត្រូវ​បង្ខំចិត្ត​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​ធ្វើ​ការ​រុះរើ​ដោយ​ខ្លួន​ឯង ហើយ​រាល់​ការខូចខាត​អាជ្ញាធរ​ខេត្ត​ មិន​ទទួលខុសត្រូវ​ទេ។ បច្ចុប្បន្ន​របង​ថ្ម ដែល​ហ៊ុមព័ទ្ធ​ផ្លូវ​ចំណី​អា​រី​ស្តុ​ន​ខាង​លើ ត្រូវ​បាន​ទម្លុះ​រួច​ហើយ​ព្រមទាំង​បាន​ធ្វើ​ការ​ឈូស​ឆាយ​ពង្រីក​ផ្លូវ​ថ្មី នៅ​ជាប់​នឹង​ផ្លូវ​ចាស់​ ដែល​មាន​ស្រាប់ ហើយ​គោលដៅ​បន្ត​ អាជ្ញាធរ​ខេត្ត​លោក​ធ្វើ​ការរៀបចំ​ដី​ឆ្នេរ​នៅ​ជាប់​នឹង​សមុទ្រ ជា​សួនច្បារ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​​ ចេញចូល​លេង​កម្សាន្ត​ជា​សាធារណៈ ដោយ​គ្មាន​ការ​បង់​លុយ​អ្វី​នោះ​ឡើយ៕