ចូលឆ្នាំ​ខ្មែរ ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទឹកឆា សំបូរ​ទឹក​ខួប​ប្រាំង ខួប​វស្សា​

ចូលឆ្នាំ​ខ្មែរ ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទឹកឆា សំបូរ​ទឹក​ខួប​ប្រាំង ខួប​វស្សា​



កំពង់ចាម ៖ ​រមណីយដ្ឋាន​ទឹកឆា គឺជា​រមណីយដ្ឋាន​មួយ​ក្នុងចំណោម​រមណីយដ្ឋាន​ដទៃ​ក្នុង​ខេត្ត​កំព​ង់​ចាម គឺជា​អាង​បង្ហៀរទឹក​ដ៏​ធំ​ស្ថិត​ក្នុង​ឃុំ​ឈើ​បាក់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ហើយក៏​ជា​ប្រភព​ទឹ​ក​ខួប​ប្រាំង ខួប​វស្សា សម្រាប់​ស្រោចស្រព​ទៅ​ក្នុង​ផ្ទៃដី​ស្រែ​របស់​ប្រជាកសិករ​បម្រើ​វិស័យ​កសិកម្ម​បា​ន​ពីរ​ស្រុក គឺ​ស្រុក​ជើងព្រៃ និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

អ្នកម៉ៅការ​នៅក្នុង​រមណីយដ្ឋាន​ទឹក​ឆា​បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​រៀបចំឡើង​ដោយ​មន្ទីរ​ទេសចរ​ណ៍​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ ២០១១ ដោយ​ក្នុង​នោះ​មាន​មណ្ឌល​កម្សាន្ត​កន្លែង​ងូតទឹក ​មាន​ទឹក​ទូក​ក្ងាន និង​មាន​ខ្ចុះ​ភោជនីយដ្ឋាន​ច្រើន​ទៀត សម្រាប់​បម្រើការ​ភ្ញៀវ​ក្នុងស្រុក ដែល​ចូល​មក​កម្សាន្ត។​
​ ​
ភ្ញៀវ​ទេសចរ​ក្នុងស្រុក នៅ​ពេល​ដែល​ចូល​មក​ក្នុង​តំបន់​រមណីយដ្ឋាន​នេះ​នៅ​ដើមផ្លូវ​ ត្រូវ​បាន​បារ៉ាស់​កាក់ ដើម្បី​បង់លុយ​ក្នុង​ម្នាក់​២០០០​រៀល​។ ដោយឡែក​ចំពោះ​អ្នក​ដែល​ចង់​កម្សាន្ត តាម​ទូក​ក្ងាន​ ដែ​ល​មាន​ចំនួន ១០​គ្រឿង ដោយ​ក្នុង​ទូក​ក្ងាន​នីមួយៗ​អាច​ផ្ទុក​បាន​មនុស្ស​ពីរ​នាក់ ហើយ​ពេល​ជិះ​កម្សា​ន្ត​ក្នុង​១​ម៉ោង យក​ថ្លៃ ១២០០០​រៀល​។

ម្ចាស់​ម៉ៅការ​រមណីយដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា ពី​មុន​មក​ភ្ញៀវ​ក្នុងស្រុក​និយម​ជិះទូក​ក្ងាន​ច្រើន​គួរសម​ដែរ តែ​នៅពេល​មកដល់​បច្ចុប្បន្ន​នេះ ភ្ញៀវ​មិនសូវ​និយម​ជិះ​ទេ​។ ពិសេស​ភ្ញៀវ​មក​កម្សាន្ត​ក្នុង​រមណី​យ​ដ្ឋាន​នេះ ភាគច្រើន​ចុះ​ងូតទឹក​អាង​ ដែល​បើក​ឡើង​ដោយ​ទ្វារ​ទឹក​ទម្លាក់​ចុះ​មក​ក្រោម រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ។ រមណីយដ្ឋាន​ទឹកឆា ពោរពេញ​ទៅ​ដោយ​ទឹក​ចេញពី​ដី​ធម្មជាតិ មិន​ចេះ​រីងស្ងួត​ឡើយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​ក្នុងស្រុក ចង់​ឃើញ​ទឹក​ពី​ធម្មជាតិ​នេះ ដែល​មាន​ពណ៌​ខៀវ​ស្រងាត់ និ​ង​មាន​ភាព​ត្រជាក់​ដល់​ឆ្អឹងខ្នង​៕​

ចូលឆ្នាំ​ខ្មែរ ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទឹកឆា សំបូរ​ទឹក​ខួប​ប្រាំង ខួប​វស្សា​