ក្រុមការងារ​ថ្នាក់​កណ្តាល​ខេត្ត​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​១២០​នាក់

ក្រុមការងារ​ថ្នាក់​កណ្តាល​ខេត្ត​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​១២០​នាក់



កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថៃ្ង​ទី​៩ ខែមេសា ឆ្នាំ​២០១៦ លោក​ឧកញ៉ា​កុយ​សុវណ្ណ​ក្រុម​ការងារ​ថ្នាក់កណ្តាល​​ និង ​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​និង​លោក​ម៉ាត់​ម៉ូត​,​លោកជំទាវ​តុង​ណា​រី ​ក្រុមការងារ​ ថ្នាក់​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​រួម​ដំណើរ​ដោយ​សមាជិក​សមាជិកា​គណបក្ស​ស្រុក​ឃុំ​ភូមិ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការសាងសង់​ព្រះវិហារ​ជួប​សំណេះសំណាល​ និង ​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​ចំនួន​១២០​នាក់ ​នៅ​ភូមិ​អណ្តូង​ស្លា ​ឃុំ​អូរឫស្សី ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក​ឧកញ៉ា​កុយ ​សុវណ្ណ​ បាន​មានប្រសាសន៍​ពាំនាំ​ការសាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំរិន ​ប្រធានរដ្ឋសភា​និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​សម្តេច​តែងតែ​នឹករលឹក​ និង ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជានិច្ច​ដោយ​ប្រកាន់​ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ។

លោក​បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​រយៈពេល​៣៧​ឆ្នាំ​ កន្លង​ទៅ​នេះ​ផ្តើម​ចេញ​ពី​ថ្ងៃ​ជ័យជំនះ​៧​មករា ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង​ដែល​នឹង​ស្មាន​មិន​ដល់។ ពី​ទឹកដី​មួយ​ដែល​នៅ​សល់​តែ​គំនរ​ផេះផង់ ស្លាកស្នាម​នៃ​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជ​សាសន៍​បាន​ក្លាយ​មក​ជា​ទឹកដី​កំពុង​មាន​ការ​អភិវឌ្ឍ​ន៍​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ការ​រីកចម្រើន​ទាំងនេះ​បាន​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​ស​ម្តេច​ដែល​ជា​ប្រមុខ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​នយោបាយ​នយោបាយ​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ប្រទេសជាតិ​មាន​ស្ថេរភាព​សន្តិភាព​គ្មាន​តំបន់​អបគមន៍ គឺ​យើង​រស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែមួយ មាន​បាវចនា​តែមួយ ជាតិ​សាសនា​ព្រះមហាក្សត្រ​។ លោក​កុយ ​សុវណ្ណ បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ​និង​ណែនាំ​ដល់​កូនចៅ​ឲ្យខិត​ខំរៀន​សូត្រ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ និង ​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម។

នៅ​ចុង​បញ្ចប់​លោក​ឧកញ៉ា​កុយ​សុវណ្ណ​និង​លោកជំទាវ​តុង ​ណា​រី ​ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន​១២០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១​ម៉ឺន​រៀល​និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០​ដុល្លារ​សម្រាប់​បន្ត​កសាង​ព្រះវិហារ​ឥស្លាម​ផង​ដែរ​៕

ក្រុមការងារ​ថ្នាក់​កណ្តាល​ខេត្ត​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​១២០​នាក់ ក្រុមការងារ​ថ្នាក់​កណ្តាល​ខេត្ត​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​១២០​នាក់ ក្រុមការងារ​ថ្នាក់​កណ្តាល​ខេត្ត​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​១២០​នាក់ ក្រុមការងារ​ថ្នាក់​កណ្តាល​ខេត្ត​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ខ្មែរ-ឥស្លាម​១២០​នាក់