រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​

6 Videos


​តារា​សម្តែង​កញ្ញា រៀម ច័ន្ទ​ថា​វី ហៅ​អា​មី ធ្លាប់​ជួប​ស្នេហ៍​បរាជ័យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ម្តង​រួចមកហើយ ក្រោយពី​ទទួលបាន​មេរៀន​ឈឺចិត្ត​ស្អិត​ទ្រូង​មក តារា​ស្រី​រូបនេះ​ក៏​មិនទាន់​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ឱ្យ​មិត្ត​ក្នុង​សិល្បៈ ឬ ទស្សនិកជន​បានឃើញ​នៅឡើយ ។ ពោលគឺ​នាង​ថែមទាំង​បញ្ជាក់​យ៉ាង​មុតមាំ​ថា នាង​លែង​ចង់​មាន​ស្នេហា​ទៀតហើយ ព្រោះ​ស្នេហា​ធ្វើឱ្យ​នាង​ឈឺចាប់​អស់​រយៈពេល​យូរ​ខែ​មកហើយ ។

រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​

រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​

​នៅពេលដែល​ការបរិយាយ​នេះ​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​នៅពេលនេះ​កញ្ញា រៀម ច័ន្ទ​ថា​វី បែរ​ជាមាន​គូស្នេហ៍​កំបាំងមុខ​ម្នាក់​ធ្វើ​ខួបកំណើត​ឱ្យ ដើម្បី​លួង​ចិត្ត​នាង ប្តូរ​នឹង​រឿង​ស្នេហា ។ ដោយ​ពិធី​ខួបកំណើត​នេះ រៀបចំ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែមេសា​នេះ នៅក្នុង​ហាង វី​ហ្វ្រេ​ន ជិត​ផ្សារ​ដេប៉ូ ដែល​គ្រោង​ចំណាយលុយ​ជិត​ពីរពាន់​ដុល្លារ ។

រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​

​ពេល​ផ្តល់​បទ​សម្ភាស​ជុំវិញ​រឿងរ៉ាវ​គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​នេះដែរ កញ្ញា រៀម ច័ន្ទ​ថា​វី បាន​ប្រាប់ថា ការធ្វើ​ខួបកំណើត​នេះ នាង​មិនមាន​គម្រោង​ទេ ប៉ុន្តែ​គូស្នេហ៍​គាត់​ធ្វើឱ្យ ដូច្នេះហើយ​នាង​ក៏​មិនដឹងថា ប្រកែក​យ៉ាងម៉េច​ដែរ ព្រោះ​ជា​លុយ​របស់គាត់​ទាំងស្រុង ។ ហើយ​ពិធី​ខួបកំណើត​នេះ នាង​មិនបាន​ហៅ​អ្នកសិល្បៈ​ចូលរួម​ច្រើន​នោះទេ គឺមាន​ចំនួន​តែ​ប្រាំ​ទៅ​ប្រាំមួយ​តុ​តែប៉ុណ្ណោះ ។

រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​

​ជាមួយនឹង​ការបញ្ជាក់​នេះ​អ្នកយក​ពត៌មាន​របស់​យើង​ក៏បាន​សុំឱ្យ​តារា​សម្តែង​រូបនេះ​ប្រាប់​ពី​អត្ត​សញ្ញា​គូស្នេហ៍​កំបាំងមុខ​នេះ​ផងដែរ ប៉ុន្តែ​កញ្ញា​បាន​និយាយថា សុំ​លាក់​សិន ព្រោះ​នាង​មិនទាន់​ចង់បង្ហាញ​មុខ​គាត់ ព្រោះ​ស្នេហា​របស់​នាង​ក៏​មិនទាន់​ច្បាស់​មួយរយ​ភាគរយ​ដែរ ដូច្នេះហើយ នាង​មិនអាច​បង្ហាញមុខ​គាត់​បានឡើយ ៕ តាន់ ចន្ថា​

រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​រៀម ច័ន្ទ​ថា​វី គូស្នេហ៍​ធ្វើ​ខួបកំណើត​លួង​ចិត្ត​