ការពារ​ជាតិ​ បរាជ័យលើក​ដំបូង ដោយ​ថ្វី​ជើង ភ្នំពេញ​ក្រោន ២-១

ក្រសួង​ការពារ​ជាតិ​បាន​ទទួល​រង​បរាជ័យ​ជា​លើក​ដំបូង​​ដោយ​​​ថ្វីជើង​​​​​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន​​ក្នុង​លទ្ធផល ២-១​ ក្នុង​​​សប្តាហ៍​ទី​៥​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្តាត​ចាស់។

 

ការពារ​ជាតិ​ បរាជ័យលើក​ដំបូង ដោយ​ថ្វី​ជើង ភ្នំពេញ​ក្រោន ២-១

ក្រុម​ភ្នំពេញ​ក្រោន​

 

ការ​ប្រកួត​តង់​ទី​១ ​ក្រុម​ម្ចាស់​ផ្ទះ​ក្រសួង​ការពារ​ជាតិ​បាន​ព្យាយាម​វាយ​សម្រុក​​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​របស់​ភ្ញៀវ​ភ្នំពេញ​ក្រោន​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ​ភ្នំពេញ​ក្រោន​បាន​ទម្លាយ​សំណាញ់​ទី​របស់​ការពារ​ជាតិ​២​គ្រាប់​តាម​រយៈ​ការ​តែត​របស់​ខ្សែ​​បម្រើ​ការពារ​ ឡេង មករា នៅ​នាទី​ទី​​៣៤ និង​១​គ្រាប់​ទៀត​ដោយ Geoge Kelechi ​នៅ​នាទី​ទី​​៤២ បន្ទាប់​ពី​ទទួល​បាន​បាល់​ដាច់​មាត់។

 

ការពារ​ជាតិ​ បរាជ័យលើក​ដំបូង ដោយ​ថ្វី​ជើង ភ្នំពេញ​ក្រោន ២-១

ក្រុម​ក្រសួង​ការពារ​ជាតិ

 

សម្រាប់​ការ​ប្រកួត​តង់​ទី​ពីរ ​ម្ចាស់​ផ្ទះ​ការពារ​ជាតិ​នៅ​តែ​បន្ត​វាយ​សម្រុក​​យ៉ាង​ខ្លាំង​ដដែល​ ប៉ុន្តែ​ហាក់​គ្មាន​ឱកាស​​ល្អ​ច្រើន​ឡើយ​នៅ​ដើម​តង់។ រហូត​ដល់​នាទី​ទី​​៧៤​​ទើប​​ក្រសួង​ការពារ​ជាតិ​អាច​បំប៉ោង​សំណាញ់​ទី​របស់​ភ្នំពេញ​បាន​​មួយ​គ្រាប់​វិញ​​​ដើម្បី​​តាម​ពី​ក្រោយ ២-១ ​ដោយ​ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េ​ខាង​ជើង Choe Myong Ho ​បន្ទាប់​ពី​ទទួល​បាល់​ពី​ កែ វណ្ណៈ ដែល​ទើប​តែ​ដូរ​ជំនួស ឈិន ឈឿន។ លទ្ធផល ២-១ រក្សា​រហូត​ចប់​ការ​ប្រកួត និង​​បរាជ័យ​លើក​ដំបូង​របស់​ក្រសួង​ការពារ​ជាតិ បន្ទាប់​ពី​ឈ្នះ​៤​សប្តាហ៍​ជាប់​គ្នា៕

 

 

ការពារ​ជាតិ​ បរាជ័យលើក​ដំបូង ដោយ​ថ្វី​ជើង ភ្នំពេញ​ក្រោន ២-១

 

 

​អត្ថបទ៖ ជាន ចាន់រ៉ា