បេ​រ៉ូ​កា ជំនួយ​រាងកាយ​មាំមួន និង​ស្មារតី​ល្អ

ផលិតផល​បេ​រ៉ូកា  ជួយ​ឲ្យ​រាងកាយ​មាំមួន និង​ស្មារតី​ល្អ។

វីតាមីន​ក្រុម​បេ​ក្នុងការ​បន្សាប​គ្រឿង​ស្រវឹង

ទោះបីជា​ការសេព​គ្រឿង​ស្រវឹង​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​នៅ​ទូទាំង​ពិភពលោក​ក៏ដោយ ប៉ុន្តែ​ការប្រើប្រាស់​ជា​ទៀងទាត់ គឺជា​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ និង​ជា​បញ្ហា​នៃ​អាហារ​រូប​ត្ថ​ម្ភ។ ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ធ្វើឡើង​ដោយ fermentationនៃ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​រាប់ពាន់​ឆ្នាំ​មកហើយ។ ដូចគ្នា​ផងដែរ ចំពោះ​ជាតិ​កាហ្វេ​អ៊ី​ន  ការប្រើប្រាស់​ម្តងម្កាល ឬ​ការប្រើប្រាស់​ក្នុងសង្គម​ក្នុង​កម្រិត​មធ្យម គឺ​មិនមែនជា​មូលហេតុ​នៃ​ការព្រួយបារម្ភ​ជា​ចម្បង​ឡើយ (អាចមាន​ការព្រួយបារម្ភ​ចំពោះ​មនុស្ស​មួយចំនួន ឬ​អ្នក​ដែលមាន​ជំងឺ​ដូចជា​ជំងឺ​ថ្លើ  ប្រដាប់​រំលាយ​អាហារ  តម្រងនោម  ខួរក្បាល ប្រព័ន្ធ​ប្រសាទ​ជាដើម) ប៉ុន្តែ​ការសេព​គ្រឿង​ស្រវឹង អាច​នាំឱ្យ​មានការ​ញៀន បញ្ហា​ផ្លូវចិត្ត និង​ដំណើរការ​ចុះខ្សោយ​ជាក់លាក់ ណាមួយ។  ធាត់  រលាក និង​ដំបៅ​ក្រពះ  ជំងឺ​រលាក​លំពែង ជំងឺ​រលាក​ថ្លើម  ជំងឺ​ក្រិន​ថ្លើម  ជាតិ​ស្ករ​ធ្លាក់ចុះ និង​ជំងឺ​ទឹកនោមផ្អែម  ជំងឺ​រលាក​សន្លាក់  ស​សៃ​ប្រសាទ និង​ខូច​មុខងារ​ខួរក្បាល ជំងឺមហារីក  កង្វះ​អាហារ​រូប​ត្ថ​ម្ភ   ប្រព័ន្ធ​ភាពស៊ាំ​ចុះថយ និង​ការរង​របួស​និង​ស្លាប់​ពី​ការ​ដួល​និង​គ្រោះថ្នាក់ គឺជា​បញ្ហា​ទូទៅ​បន្ថែមទៀត។ សរុបមក​គ្រឿង​ស្រវឹង​គឺជា​សារធាតុពុល​សម្រាប់​មនុ​ស្ស។

ការព្យាបាល​ដែលមាន​ប្រសិទ្ធភាព​នៃ​ការ​បន្សាប​គ្រឿង​ស្រវឹង គឺ​តម្រូវឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន​បេ​បន្ថែម។ លើសពីនេះ​ទៀត​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ចម្បង​នៃ​កង្វះ​វីតាមីន​បេ​នៅក្នុង​សហរដ្ឋអាមេរិក។ ការ​ញៀន​គ្រឿង​ស្រវឹង ឬ​ស្រា គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កម្រិត​នៃ​វីតាមីន​បេ គឺ​ក្រុម​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក​ដែល​រួមមាន វីតាមីន បេ១ (thiamine), វីតាមីន​បេ២ (Riboflavin), វីតាមីន​បេ៣ (Niacin), អាស៊ីត​ហ្វូ​លិ​ក, វីតាមីន​បេ៦ (pyridoxine), វីតាមីន​បេ១២, ប៊ី​យ៉ូ​ទីន  (biotin) និង វីតាមីន​បេ៥  (Pantothenic acid)។ ដំណើរការសំខាន់ៗជាច្រើន នៃ​ជីវិត​របស់​អ្នក​គឺ​ពឹងផ្អែក លើ​ក្រុម​វីតាមីន​ទាំងនេះ  ហើយ​សំដៅ​ទៅលើ​វីតាមីន​ក្រុម​បេ(បេ​កំ​ផ្លេ​ច)ដើម្បី​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព។

ការ​បន្សាប​ជាតិពុល​ពី​ការសេព​គ្រឿង​ស្រវឹង

វីតាមីន​ក្រុម​បេ(បេ​កំ​ផ្លេ​ច) គឺជា​ឧបករណ៍​សំខាន់​មួយ ក្នុងការ​គ្រប់គ្រង​រោគសញ្ញា​ពេលដែល​អ្នក​បន្សាប ឬ​បំបាត់​ជាតិពុល​ពី​គ្រឿង​ស្រវឹង។ វីតាមីន បេ៣ (niacin) អាច​បំបាត់​ជាតិពុល​បាន​យ៉ាង​ងាយស្រួល ខណៈពេលដែល​សារជាតិ វីតាមីន​បេ១ (Thiamine) ត្រូវបាន​ប្រើ​ដើម្បី​កាត់បន្ថយ​ការ​អស់កម្លាំង និង​ដើម្បី​បង្កើន​មុខងារ​របស់​ខួរក្បាល ដែលមាន​ប្រសិទ្ធភាព និង​ការចងចាំ។ វីតាមីន បេ៥ (Pantothenic acid) អាចជួយ​កម្ចាត់​ជាតិពុល​ពី​ក្នុង​ខ្លួន​របស់​អ្នក និង​ការគាំទ្រ​មុខងារ​តម្រងនោម។

ឥទ្ធិពល​វីតាមីន​ក្រុម​បេ​ទៅលើ​រោគសញ្ញា​ស្រួចស្រាវ​ក្រោយ​ការបញ្ឈប់​គ្រឿង​ស្រវឹង

បន្ទាប់ពី​រយៈពេល​បន្សា​ប​ជាតិពុល​ពីដំបូង​ដោយ​លំបាក​មក​នោះ អ្នក​អាច​បន្ត​ទទួលរង​នូវ​រោគសញ្ញា​មួយចំនួន។ មនុស្ស​ជាច្រើន​ព្យាយាម​ស្តារឡើងវិញ​ពី​ការតស៊ូ​ដើម្បី​បំបាត់​ជាតិពុល​ពី​គ្រឿង​ស្រវឹង​ដែល​គេ​ហៅថា រោគសញ្ញា​ស្រួចស្រាល់​ក្រោយ​ការបញ្ឈប់​គ្រឿង​ស្រវឹង។ រយៈ​ពេលនេះ​អាចមាន រហូតដល់​ទៅមួយ​ឆ្នាំ និង​រួមបញ្ចូល​ទាំង​បញ្ហា​ទូទៅ ដូចជា​ការ​គេង​មិន​លក់, ឆាប់​ខឹង និង​ថប់​អារម្មណ៍។ វីតាមីន​ក្រុម​បេ ជួយ​កាត់បន្ថយ​អាំង​តង់​ស៊ី​តេ​នៃ​រោគសញ្ញា​ស្រួចស្រាល់​ក្រោយ​ការបញ្ឈប់​គ្រឿង​ស្រវឹង​នេះ។ ឧទាហរណ៍, វីតាមីន បេ៦ ( Pyridoxine) ជំនួយ​ក្នុង​ការផលិត​មេឡានីន (Melanin) និង​សេ​រូ​តូ​នី​ន (serotonin) ជា​សារ​ធាតុគីមី​ដែល​ជួយ​ក្នុងការ​កែលម្អ​ការ​គេង និង​ការកាត់បន្ថយ​ការ​ថប់​អារម្មណ៍​នេះ។

មាន​មធ្យោបាយ​ជាច្រើន​ដែល​អាច​បញ្ឈប់​ការសេព​គ្រឿង​ស្រវឹង​បាន ប៉ុន្តែ​សំខាន់​គឺ​ត្រូវការពារ ពី​ការផឹក​ជាតិ​ស្រវឹង​លើស​ចំណុះ និង​ត្រូវបំពេញ​ជាតិ​ទឹក និង​អាហារ​រូប​ត្ថ​ម្ភ។ ជារួម សារធាតុ ក្រែ​ម កាហ្វេ អ័យ​ស្ទ័​រ ម្ទេស ម្រេច អាស្ពីរីន ម្តងម្កាល គឺអាច​ជួយ​អ្នក​ឲ្យ​បញ្ឈប់​ការសេព​គ្រឿង​ស្រវឹង​បាន។ អ្វីដែល​ល្អ​បំផុត​គឺ​ការ​សម្រាក និង​ញ៉ាំ​ជាតិ​ទឹកជា​មួយ​សារជាតិ​វីតាមីន &ជាតិ​រ៉ែ។ បើសិន​ការសេព​គ្រឿង​ស្រវឹង​លើស​កម្រិត ចូរ​អ្នក​ពិសារ​ទឹក២ ឬ៣កែវ​មុន​ចូល​គេង បូករួម​ជាមួយនឹង​វីតាមីន​សេ និង​វីតាមីន​បេ​កំ​ផ្លេ​ច ដែល​វា​អាចជួយ​កម្ចាត់​ជាតិ​អាល់កុល​ពី​ក្នុង​ឈាម​បាន។ វីតាមីន​សេ​ក្នុង​ទម្រង់​ជា​សារធាតុ​រ៉ែ​រួមផ្សំ​ដែលមាន ប៉ូ​តា​ស្យូ​ម កាល់ស្យូម ម៉ាញេស្យូម និង​សង្ក​សី ជាដើម ឬ​សង្ក​សី១៥មក្រ​ញ៉ាំ​តែឯង។ ធ្វើតាម​វិធី​នេះ​ម្តងទៀត​ជាការ​ល្អ​ដែល​ពិតជា​អាចជួយ​បាន។ អត្ថប្រយោជន៍​ដ៏ទៃទៀត​គឺ​នៅពេល​រសៀល​ដោយ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​នៃ​រុក្ខជាតិ​ដែលមាន​ផ្កា​ពណ៌​លឿង ហើយ​ដែល​វា​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់សំខាន់។ នៅពេល​ព្រឹក​ត្រូវ​ញ៉ាំ​រុក្ខជាតិ​ដែលមាន​វីតាមីន​បេ១ ១០០មក្រ វីតាមីន​បេ២ ១០០មក្រ វីតាមីន​បេ៦ ៥០មក្រ វីតាមីន​បេ១២ ២៥០មីក្រូ​ក្រាម  វីតាមីន​សេ ១០០០មក្រ និង​សង្ក​សី ៥០មក្រ។

សរុបសេចក្តី​មក​យើង​ត្រូវ​មើលខ្លួន​យើង នៅពេលដែល​ផឹក ហើយ​ជាពិសេស​មិន​ត្រូវឱ្យ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ក្លាយទៅជា​ការរំលោភបំពាន និង​ការ​ញៀន។ យើង​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ ជាពិសេស​កុមារ និង​ក្មេង​ជំទង់ និង​ផ្តល់ជូន​ពួកគេ​នូវ​ការអប់រំ​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​និង ថ្នាំញៀន ប៉ុន្តែ​ប្រសិនបើ​យើង មិនបាន​ផ្តល់​គំរូ​ដល់​ពួកគេ​នោះទេ ពួកគេ​នឹងធ្វើ​គំរូ​ដោយ​ខ្លួនឯង លើ​បញ្ហា​ថ្នាំញៀន ស្រា និង​បារី ដែល​សង្គម​តម្រង់ទិស។ តើ​យើង​ត្រូវ   ស​ង្ឈឹ​ម​ដូចម្តេច ដើម្បី​ដឹងថា​ជីវិត​របស់​ពួកគេ នឹង​ជៀសផុត ពី​គ្រឿងញៀន?
សូម​រស់នៅ​ទាំងអស់គ្នា​ដើម្បី​ផ្តល់​ជា​គំរូ និង​អ្វីដែល​យើង​ចង់​ឲ្យ​ពិភពលោក​ក្លាយទៅជា​អ្វី ឥឡូវនេះ!

(អត្ថបទ​ពាណិជ្ជកម្ម)