វិធី​សាស្រ្ត​ល្អ ជួយ​ឲ្យ​ច្រមុះ របស់​អ្នក​ស្រួច និង​ខ្ពស់​ស្អាត បែបធម្មជាតិ ដោយគ្មានការវះកាត់

តើអ្នកចង់ឲ្យមានច្រមុះ ស្រួចនិងខ្ពស់ស្អាតដែរឬទេ?

ការច្បូតច្រមុះជារៀងរាល់ព្រឹក បានត្រឹមតែជួយឲ្យ ច្រមុះស្រួចតែប៉ុណ្ណោះ។ ប៉ុន្តែឆ្អឺងខ្ចី របស់ក្តោងច្រមុះ ពុំអាចលូតទៅតាម ការច្បូតនោះបានទេ។ ដូច្នេះ ដើម្បីឲ្យច្រមុះមានក្តោងខ្ពស់ មានវិធីអាចជួយអ្នកបានគឺ៖

១- ឧស្សាហ៍ធ្វើម៉ាស្សាដោយចាប់ច្បិច ទ្រនុងឆ្អឹងក្តោងច្រមុះ ក្នុងមួយថ្ងៃឲ្យបានច្រើនដង ហើយក្នុងមួយដងៗ ឲ្យបាន១០នាទីនោះ វានឹងអាចលូតបាន។

២- ការធ្វើម៉ាស្សាក្តោងច្រមុះនេះ ត្រូវធ្វើទៅតាមពេលវេលា គឺពេលព្រឹក ក្រោងពីដំណេក ក្នុងពេល និងក្រោយពេលងូតទឹក និងនៅពេលយប់ មុនពេលចូលគេង ដែលវេលាទាំងនេះ គឺជាពេលដែលសាច់ដុំ នឹងឆ្អឹងខ្ចីមានសភាព ធូរស្បើយបំផុត។

៣- ការច្បូតម៉ាស្សាខ្ទង់ច្រមុះ អាចជួយឲ្យច្រមុះ របស់អ្នកមានក្តោង និងស្រួចខ្ពស់បាន ៦០ភាគរយ។

ម្យ៉ាងវិញទៀត ដំបូងអាចពុំទាន់បានលទ្ធផលនោះទេ លុះកន្លងទៅបាន ១ ទៅ ២ខែ អ្នកអាចសង្កេតឃើញថា ចុងច្រមុះរបស់អ្នក មិនត្រឹមតែស្រួចប៉ុណ្ណោះទេ តែថែមទាំងមាន ក្តោងខ្ពស់ស្អាតទៀតផង។

គួរបញ្ជាក់ដែរថា វិធីនេះបើប្រើជាមួយនឹងកុមារ រហូតដល់វ័យជិត ២០ឆ្នាំទើបបានផល៕

ប្រភព៖ camnews

  • វិធី​សាស្រ្ត​ល្អ ជួយ​ឲ្យ​ច្រមុះ របស់​អ្នក​ស្រួច និង​ខ្ពស់​ស្អាត បែបធម្មជាតិ ដោយគ្មានការវះកាត់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: