កាណាដា ប្រកាសអំពីការ សាងសង់ ជណ្តើរយន្តអវកាស

អូតាវ៉ាៈ ទីភ្នាក់ងារព័ត៌មាន វិទ្យាសាស្រ្ត បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា អវកាស Thoth Technology របស់កាណាមួយ មានគំរោងចង់ សាងសង់ ប៉មលេចត្រដែត នៅក្នុងលំហអាកាស ដែលក្រុមអាកាសយានិក អាចធ្វើដំណើរតាម ជណ្តើរយន្តទៅកាន់ គោចរលំហអាកាស។

ប៉មដ៏ខ្ពស់ត្រដែតនេះ នឹងអាចមានកំពស់ខ្ពស់ ជាងអាគារកប់ពពក Burj Khalifa នៃទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់ ២០ដង។ ជាក់ស្តែង អគារ Burj Khalifa មានកំពស់ ៨៣០ ម៉ែត្រ ដែលបច្ចុប្បន្នគឺជាអាគារ ដ៏ខ្ពស់ជាងគេបំផុត ទូទាំងសកលលោក។ 

ដោយឡែក គំនិតនៃការសាងសង់ ជណ្តើរយន្តអវកាសនេះ ត្រូវបានបង្កើតឡើង ដំបូងគេបង្អស់នៅក្នុងឆ្នាំ ១៨៩៥ ដោយអ្នកវិទ្យាសាស្រ្ត ជនជាតិរុស្ស៊ី លោក Konstantin Tsiolkovsky បន្ទាប់ពីលោកបានឃើញ ប៉ម  Eiffel Tower នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ម្យ៉ាងវិញទៀត គំនិតនេះក៏ត្រូវ បានគេដាក់នៅក្នុង រឿងប្រលោមលោកមួយ របស់កវីនិពន្ធជនជាតិ អង់គ្លេស លោក Arthur C. Clarke ផងដែរ។

ទោះបីជាយ៉ាងណាក្តី កាលពីខែមុនក្រុមហ៊ុន បច្ចេកវិទ្យាអវកាស របស់កាណាដា Thoth Technology បានប្រកាសអំពី គំរោងនៃការសាងសង់ ជណ្តើរយន្តអវកាស ដើម្បីកាត់បន្ថយការចំនាយក្នុង ការធ្វើដំណើរទៅ កាន់លំហអាកាស របស់ក្រុមអាកាសយានិក។ 

ជាមួយគ្នានេះដែរ ប៉មអវកាសនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត រំពឹងទុកថានឹងមានកំពស់ ២០គីឡូម៉ែត្រ ដែលនៅក្នុងនោះ មិនត្រឹមតែសម្រាប់ការ ធ្វើដណើរក្រុម អាកាសយានិក ប៉ុណ្ណោះទេ ក៏ប៉ុន្តែប៉មនេះនឹងត្រូវបានសាងសង់ ឡើងសម្រាប់ការអង្កេត ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត និង សេវាកម្មទេសចរណ៍ផងដែរ។

កាណាដា ប្រកាសអំពីការ សាងសង់ ជណ្តើរយន្តអវកាស