ការសិក្សាៈ កំដៅចេញពីទីក្រុង អាចប៉ះពាល់ដល់ សីតុណ្ហភាពភពផែនដី

កាឡូរ៉ាដូៈ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ការប្រើប្រាស់ថាមពល នៅក្នុងបណ្តាទីក្រុង ទូទាំងពិភពលោក អាចនាំឲ្យមាន ផលប៉ះពាល់ដល់អាកាសធាតុ ដោយនាំឲ្យសីតុណ្ហភាព របស់ភពផែនដី មានការក្តៅឡើង បើទោះបីជានៅក្នុងរដូវរងា យ៉ាងណាក៏ដោយ។

ក្រុមអ្នកវិទ្យាសាស្រ្តនៅមជ្ឈមណ្ឌល ស្រាវជ្រាវ ខាងផ្នែកបរិយាកាស នៅរដ្ឋកាឡូរ៉ាដូ ព្រមទាំងមជ្ឈមណ្ឌល ស្រាវជ្រាវដទៃទៀត បាននិយាយថា កំដៅត្រូវបានបង្កើត ឡើងជារៀងរាល់ថ្ងៃ តាមរយៈការប្រើប្រាស់ ថាមពលដ៏ច្រើន លើសលុបនៅក្នុងទីក្រុង ដែលវាអាចនាំឲ្យមាន ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធចរាចរណ៍បរិយាកាស។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ ក៏បានបន្តទៀតថា កម្តៅដែលត្រូវបានបញ្ចេញ ដោយទីក្រុងធំៗ មួយចំនួននៅតំបន់ អឌ្ឍគោលខាងជើង បាននាំឲ្យបរិយាកាស មានសីតុណ្ហភាព កើនឡើងដល់ទៅ ១៦, ៧៧អង្សារសេ ដែលនៅក្នុងនោះមាន អាមេរិកខាងជើងជាដើម។

អ្នកស្រាវជ្រាវម្នាក់លោក Aixue Hu បាននិយាយថាៈ "ការដុតប្រេងកាត មិនត្រឹមតែបញ្ចេញ ឧស្ម័នកាបួនទី ក្នុងបរិយាកាសដ៏ច្រើន លើសលុបនោះទេ វាថែមទាំងនាំឲ្យមាន ផលប៉ះពាល់អាក្រក់ ដល់សីតុណ្ហភាពភពផែនដី ថែមទៀត។ មួយវិញទៀត កំដៅដែលចេញឬ ចំណាំងផ្លាតពីកញ្ចក់អាគារ ឬ រថយន្តក៏អាចនាំឲ្យ មានផលប៉ះពាល់ដល់ សីតុណ្ហភាពបរិយាកាសផងដែរ។

ការសិក្សាៈ កំដៅចេញពីទីក្រុង អាចប៉ះពាល់ដល់ សីតុណ្ហភាពភពផែនដី