ការវះកាត់បំបែក កូនភ្លោះជាប់គ្នា បានទទួលជោគជ័យ នៅក្នុងប្រទេសគូឡុំប៊ី

បូហ្គោតាៈ យោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៦ បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅ មន្ទីរពេទ្យឯកជនមួយ នៅក្នុងប្រទេសគូលឡុំប៊ី បានទទួលជោគជ័យ នៅក្នុងការវះកាត់បំបែក កូនភ្លោះជាប់គ្នា កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីនេះ។

ទារក២នាក់ដែលមានពោះជាប់គ្នា ត្រូវបានក្រុមវេជ្ជបណ្ឌិត ធ្វើការវះកាត់ចេញពីគ្នា ដោយប្រើរយៈពេលអស់ ៦ម៉ោង នៅមន្ទីរពេទ្យឯកជន San Vicente នៅក្នុងទីក្រុង Medellin ភាគខាងជើងប្រទេសគូឡុំប៊ី។

លោកវេជ្ជបណ្ឌិត Juan Pablo Guerrero បាននិយាយថាទារក ២នាក់នេះត្រូវការ ការថែទាំយ៉ាងល្អិតល្អន់ ពីក្រុមគ្រួសារ ដ៏ដូចជាគ្រូពេទ្យ។ ជាក់ស្តែង ទារកនេះ បានកើតកាលពីសប្តាហ៍មុន នៅមណ្ឌលសុខភាព Choco ហើយត្រូវបានបញ្ចួនទៅ ទីក្រុង Medellin កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដើម្បីធ្វើការវះកាត់។ 

ការវះកាត់បំបែក កូនភ្លោះជាប់គ្នា បានទទួលជោគជ័យ នៅក្នុងប្រទេសគូឡុំប៊ី

  • ការវះកាត់បំបែក កូនភ្លោះជាប់គ្នា បានទទួលជោគជ័យ នៅក្នុងប្រទេសគូឡុំប៊ី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:កំសាន្ត
Tags: