ទំនេរពេក លួចដុតព្រៃ រួចថត Selfie ទីបំផុតជាប់គុក២០ឆ្នាំ ពិន័យប្រាក់៦០លានដុល្លារ

បុរសម្នាក់ដែលថតវីដេអូខ្លួន ឯងជុំជិតទៅដោយ អណ្តាតភ្លើងឆេះព្រៃ ដ៏ខ្លាំងបំផុតនៅ California កាលពីឆ្នាំ២០១៤ ត្រូវបានកាត់ទោសឲ្យជាប់គុក ២០ ឆ្នាំ និងពិន័យប្រាក់ ៦០ លានដុល្លារ បន្ទាប់ពីសារភាពកំហុសនៅមុខតុលាការ កាលពីថ្ងៃសុក្រនេះ។

Huntsman បានភៀសខ្លួនចេញពីហេតុការណ៍ ហើយបានជួបអ្នកជួយ យកអាសាម្នាក់ជួយដឹក។ Huntsman ក៏បានបង្ហាញវីដេអូថត Selfie ដុតឆេះព្រៃ។ អ្នកបើកបរម្នាក់នោះ ក៏ថតវីដេអូនោះ ហើយប្រគល់ឲ្យប៉ូលិស។ ប៉ុន្មានថ្ងៃក្រោយមក Huntsman ក៏ត្រូវចាប់ខ្លួន។

ទំនេរពេក លួចដុតព្រៃ រួចថត Selfie ទីបំផុតជាប់គុក២០ឆ្នាំ ពិន័យប្រាក់៦០លានដុល្លារ

អ្នកពន្លត់អគ្គិសភ័យក្នុងហេតុការណ៍ភ្លើងឆេះព្រៃ

ភ្លើងឆេះព្រៃដែលកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅព្រៃជាតិ Eldorado ដែលបន្តឆេះរយៈពេល២៧ថ្ងៃនោះ ត្រូវគេចាត់ទុកថាជាភ្លើងឆេះព្រៃដ៏ខ្លាំងបំផុតមួយ និងត្រូវគេហៅថា King Fire។ ព្រៃឈើលើផ្ទៃដី ១០០.០០០ អារ (ជាង៤ម៉ឺនហិកតា) ត្រូវឆេះខ្ទេច ខណៈដែលផ្ទះសម្បែង ១២ ខ្នង និងសំណង់អគារ១០០ផ្សេងទៀត ត្រូវខូចខាត។ មនុស្សរាប់ពាន់នាក់នៅ California ភាគខាងជើង បានជម្លៀសខ្លួនចេញពីតំបន់។

ទំនេរពេក លួចដុតព្រៃ រួចថត Selfie ទីបំផុតជាប់គុក២០ឆ្នាំ ពិន័យប្រាក់៦០លានដុល្លារ

Wayne Allen Huntsman ត្រូវចាប់ខ្លួនថ្ងៃទី១៨-កញ្ញា-២០១៤

ប្រភព៖ សប្បាយ