ឥឡូវនេះលើ iOS ក៏អាចបកប្រែ ដោយគ្មានអ៊ីនធឺណិត បកបានដល់៤២ភាសា

កាលពីសប្ដាហ៍មុន Sabay បានបង្ហាញកម្មវិធីបកប្រែមួយរបស់ Microsoft ដែលអាចបកប្រែភាសាដោយមិនប្រើប្រាស់អ៊ីនធឺណិតបាន ប៉ុន្តែបានតែនៅលើប្រព័ន្ធ Android ប៉ុណ្ណោះ។ ដោយឡែកក្រុមហ៊ុន Microsoft ទើបតែធ្វើការអាប់ដេតកម្មវិធីបកប្រែនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ដោយអាចឲ្យបកប្រែភាសាមិនចាំបាច់មានអ៊ីនធឺណិតបានដូច Android បាន ដោយបកប្រែបានចំនួន៤២ភាសាឯណោះ។

ឥឡូវនេះលើ iOS ក៏អាចបកប្រែ ដោយគ្មានអ៊ីនធឺណិត  បកបានដល់៤២ភាសា

គួរបញ្ជាក់ដែរថាដើម្បីអាចបកប្រែដោយគ្មានអ៊ីនធឺណិតបានគឺត្រូវ ចូលទៅទាញកញ្ចប់ភាសានីមួយៗតាមរយៈ Settings របស់កម្មវិធី៕

ឥឡូវនេះលើ iOS ក៏អាចបកប្រែ ដោយគ្មានអ៊ីនធឺណិត  បកបានដល់៤២ភាសា

ប្រភពពី៖http://news.sabay.com.kh/